រុស្ស៊ី បានបើកការវាយប្រហារលើអ៊ុយក្រែន ដោយប្រើមីស៊ីលនិងដ្រូនកាលព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ខែសីហា។
ប្រភពពីសារព័ត៌មាន Reuters។
ប្រធានរដ្ឋបាលយោធាក្រុងកៀវ លោក Tymur Tkachenko បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ២៣នាក់ត្រូវបានសម្លាប់ ហើយកិច្ចប្រឹងប្រែងជួយសង្រ្គោះកំពុងបន្ត។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា វាជាការវាយប្រហារដ៏ធំបំផុតទីពីរ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
បេសកជនពិសេសអាមេរិក លោក Keith Kellogg បានបង្ហោះសារតាមបណ្តាញសង្គម X ថាគោលដៅ គឺមិនមែនទាហាន និងអាវុធទេ ប៉ុន្តែជាតំបន់លំនៅដ្ឋានក្នុងទីក្រុងកៀវ ការផ្ទុះរថភ្លើងដែលមានជនស៉ីវិល ការិយាល័យក្រុមប្រឹក្សាបេសកកម្ម EU និងចក្រអង់គ្លេស។
ទោះជាយ៉ាងណា EU និងអង់គ្លេស បានកោះហៅបេសកជនរុស្ស៊ីមកតវ៉ា។ តាមលោក ហ្សេលេនស្គី ការវាយប្រហាររបស់រុស្ស៉ី ក៏បានធ្វើឱ្យប៉ះពាល់ដល់ សហគ្រាសមួយរបស់តួកគី និង ស្ថានទូត អាស៊ែបៃហ្សង់ ផងដែរ។ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានឱ្យដឹងថាលោក ត្រាំ មិនសប្បាយចិត្តទេចំពោះព័ត៌មាននេះប៉ុន្តែលោកក៏មិនភ្ញាក់ផ្អើលដែរ ហើយលោកនឹងមានអ្វីត្រូវនិយាយ បន្ថែម ទៀតនៅពេលក្រោយ៕