(ភ្នំពេញ)៖ បន្ទាប់ពីចេញពីពន្ធនាគារភ្លាម! លោក ណន សុខហេង ត្រូវបានសម្ដេចតេជោ អនុញ្ញាតឲ្យចូលជួបនិងសម្រួលបញ្ចប់វិវាទជាមួយថៅកែខ្លួន..។
ក្នុងនោះសម្ដេចតេជោ ក៏បានឧបត្ថម្ភថវិកាចំនួន១០,០០០ដុល្លារ និង៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្ម.ឡដុតនំប៉័ងមួយ នៅក្រុងក្រចេះ ខេត្តក្រចេះ ឱ្យទៅលោក ណន សុខហេង ទៀតផង។
-ថ្មីៗនេះ មហាជនបានផ្ទុះការវែកញែកនៅលើបណ្ដាញសង្គម ពាក់ព័ន្ធស្ដ្រីជាថៅកែម្នាក់ មិនព្រមបើកលុយឱ្យកម្មករឈ្មោះ ណន សុខហេង ចំនួន៦០ម៉ឺនរៀល..ក្នុងនោះឈ្មោះ ណន សុខហេង បានតាមទារលុយពីថៅកែ១លើកជា២លើក។
លុះទារមិនបាន ក៏ចាប់យកសត្វឆ្កែ ១ក្បាលរបស់ថៅកែទៅបាត់ ក្នុងបំណងដោះដូរជាមួយលុយ ដែលថៅកែជំពាក់ខ្លួន។
ដោយឈ្មោះ ណន សុខហេង ផ្អែកថា ទាល់តែឱ្យលុយ ថ្លៃពលកម្មចំនួន៦០ម៉ឺនរៀលមក ទើបខ្លួនប្រគល់ឆ្កែឱ្យវិញ..!។
មិនដូច្នេះអី ស្រាប់តែថៅកែស្រី ខឹងក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនឈ្មោះ ណន សុខហេង តែម្ដងទៅ។
លុះមានការរិៈគន់ពីមហាជន នៅព្រឹកទី៣១.១០.២០២៤ តុលាការបានសម្រេចដោះលែងឈ្មោះ ណន សុខហេង.។
ហើយនៅព្រឹកដដែល សម្ដេចតេជោ អនុញ្ញាតឲ្យឈ្មោះ ណន សុខហេង.ចូលជួបនិងសម្រួលបញ្ចប់វិវាទ។
បន្ថែមពីនេះសម្ដេចតេជោ បានឧបត្ថម្ភថវិកា១០,០០០ដុល្លារ និង៣៥លានរៀល ដល់លោក ណន សុខហេង ព្រមទាំងបានបង្កើតអាជីវកម្ម.ឡដុតនំប៉័ងមួយ នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ឱ្យទៅ
លោក ណន សុខហេងទៀតផង៕