Update៖ កងកម្លាំងអូស្ត្រាលី មកដល់ឥណ្ឌូនេស៊ីហើយ!

កងកម្លាំងអូស្ត្រាលី បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ីហើយកាលពីថ្ងៃអាទិត្យ(ទី១០ខែវិច្ឆិកា) ដោយចូលចតនៅកំពង់ផែ Banyuwangi ខេត្ត East Java ដើម្បីត្រៀមចូលរួមក្នុងសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពឥណ្ឌូនេស៊ី ដែលមានទាហានសរុបប្រមាណ ២,០០០នាក់ មកពីប្រទេសទាំងពីរ។

ប្រភពពីព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។
សមយុទ្ធយោធារួមគ្នាដែលត្រូវបានគេដាក់ឈ្មោះថា Keris Woomera នេះ វាជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុត រវាងអូស្ត្រាលី និងឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។ សមយុទ្ធនេះនឹងរួមមានប្រតិបត្តិការចុះចតការបាញ់គ្រាប់ពិតនិងការជម្លៀសមិនមែនប្រយុទ្ធ ដែលជាសកម្មភាពសង្គ្រោះបន្ទាន់ក្នុងគ្រាមានគ្រោះមហន្តរាយ។
សូមជម្រាបថា ការធ្វើសមយុទ្ធយោធារួមគ្នានេះ បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងផ្នែកសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ប្រទេសឥណ្ឌូនេស៊ី ក៏បានធ្វើសមយុទ្ធយោធាជាមួយប្រទេសដទៃទៀតដែលមាន ដូចជារុស្ស៊ីដើម្បីពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយប្រទេសនានាលើពិភពលោកផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *