Update៖ កូរ៉េខាងត្បូង ជប៉ុននិងអាមេរិកធ្វើសមយុទ្ធយោធារួមគ្នា!

យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងចូលរួមក
ធ្វើសមយុទ្ធយោធារួមគ្នារយៈពេល៣ថ្ងៃ ជាមួយអាមេរិក និងជប៉ុន ដែលនឹងត្រូវចាប់ផ្ដើមធ្វើឡើង នៅថ្ងៃពុធ (ទី១៣ខែវិច្ឆិកា)នេះ ដោយមានការចូលរួមពីយន្ដហោះចម្បាំង និងយន្ដហោះល្បាតសមុទ្រ រួមទាំងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកដើរដោយថាមពលនុយក្លេអ៊ែរ។
ប្រភពពីសារព័ត៌មាន Reuters។

សមយុទ្ធខាងលើដែលមានឈ្មោះថា Freedom Edge គឺជាការឆ្លើយតបមួយទៅនឹងអ្វីដែលយោធាកូរ៉េខាងត្បូង ហៅថាជាការកើនឡើងការគំរាមកំហែងពីកូរ៉េខាងជើង ដែលកាលពីពេល ថ្មីៗនេះបានដឹកនាំការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលរងការថ្កោលទោសពីទីក្រុងវ៉ាស៊ីនតោន តូក្យូ និងសេអ៊ូល។ ការធ្វើសមយុទ្ធនេះទៀតសោត ក៏កើតឡើងផងដែរ ចំពេលក្រសួងការបរទេសអាមេរិក បានអះអាងថាកងទ័ពកូរ៉េខាងជើងបានចាប់ផ្ដើមចួលរួមរួមប្រតិបត្តិការប្រយុទ្ធ នៅក្នុងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន។ អគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូង បានឱ្យដឹងថាសមយុទ្ធ Freedom Edge នឹងមានការចូលរួមពីយន្ដហោះចម្បាំងមកពីកូរ៉េខាងត្បូង និងជប៉ុន ព្រមទាំងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកដើរដោយថាមពល នុយក្លេអ៊ែរ USS George Washington។
សូមជម្រាបថា ទីក្រុងព្យុងយ៉ាង តែងតែត្រូវបានគេថ្កោលទោសទៅលើការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុកថាវាជាការត្រៀមលក្ខណៈឈ្លានពានប្រឆាំងនឹងរបបដឹកនាំ លោក គីម ជុងអ៊ុន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version