Update៖ អ៊ីរ៉ង់ មានឆន្ទៈចរចាជាមួយទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ!

ប្រទេសអ៊ីរ៉ង់ បង្ហាញឆន្ទៈក្នុងការចរចា ដើម្បីដោះស្រាយបញ្ហាជាមួយទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានបដិសេធមិនព្រមចុះចាញ់ នឹងសម្ពាធពីប្រទេសលោកខាងលិចឡើយ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការប្រកាសនេះធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសអីរ៉ង់ លោក Abbas Araqchi បន្ទាប់ពីជួបពិភាក្សាជាមួយប្រធាន IAEA នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍។
ទំនាក់ទំនងរវាងអ៊ីរ៉ង់ និង IAEA កាន់តែយ៉ាប់យ៉ឺនជុំវិញបញ្ហាមួយចំនួន រួមទាំងការរឹតបន្តឹងការត្រួតពិនិត្យរបស់ IAEA លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការរកឃើញដានអ៊ុយរ៉ាញ៉ូម នៅកន្លែងដែលមិនបានប្រកាស។ មហាអំណាចអឺរ៉ុបកំពុងពិចារណាដាក់សម្ពាធបន្ថែមទៀតទៅលើអ៊ីរ៉ង់តាមរយៈក្រុមប្រឹក្សាភិបាល IAEA នៅសប្តាហ៍ក្រោយ ដើម្បីជំរុញឱ្យអ៊ីរ៉ង់សហការកាន់តែពេញលេញ។ ទោះជាយ៉ាងណា អ៊ីរ៉ង់បានព្រមានថា ខ្លួននឹងឆ្លើយតបចំពោះវិធានការបែបនេះ ដោយអាចនឹងកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយ IAEA។
ការជជែកដេញដោលរវាងអ៊ីរ៉ង់ និង IAEA នេះ កើតឡើងក្នុងបរិបទនយោបាយអន្តរជាតិ ដ៏ស្មុគស្មាញ ជាពិសេសបន្ទាប់ពីការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *