លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ(ទី១៥ខែវិច្ឆិកា)បាននិយាយថារូបលោក ជាមួយ លោក ពូទីន ជាលើកដំបូងអស់រយៈពេលជិតពីរឆ្នាំ ខណៈមេដឹកនាំអាល្លឺម៉ង់ត្រៀមរៀបចំការបោះឆ្នោតមួយ ហើយអឺរ៉ុបកំពុងរង់ចាំស្តាប់ផែនការបញ្ចប់សង្រ្គាមអ៊ុយក្រែនរបស់លោក ត្រាំ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
រដ្ឋាភិបាលអាល្លឺម៉ង់ បានឱ្យដឹងថា នៅក្នុងការហៅទូរស័ព្ទមួយដែលរងការរិះគន់ភ្លាមៗពីប្រធានាធិបតីអ៊ុយក្រែន លោក Scholz បានជំរុញឱ្យលោក ពូទីន ដកកងកងទ័ពចេញពីអ៊ុយក្រែន ហើយចាប់ផ្តើមកិច្ចពិភាក្សាជាមួយទីក្រុងកៀវ ដែលនឹងបើកផ្លូវសម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។
តាមវិមានក្រឹមឡាំង ការសន្ទនានេះកើតឡើងតាមសំណើរបស់ទីក្រុងបែរឡាំង ហើយថាលោក ពូទីន បានប្រាប់លោក Scholz ថាកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ត្រូវតែគិតគូរពីផលប្រយោជន៍សន្តិសុខរុស្ស៉ី ហើយឆ្លុះបញ្ចាំងពីការពិតនៃទឹកដីដែលរុស្ស៉ីកាត់បញ្ចូល។
សូមជម្រាបថា ប្រឈមមុខនឹងការបោះឆ្នោតមួយ នៅថ្ងៃទី២៣ ខែកុម្ភៈ ក្រុមអ្នកប្រជាធិបតេយ្យសង្គមរបស់លោក Scholz កំពុងស្ថិតក្រោមសម្ពាធពីគណបក្សប្រជានិយម ដែលចូលចិត្តរុស្ស៉ី ហេីយថារដ្ឋាភិបាលមិនបានធ្វេីនយោបាយការទូតគ្រប់គ្រាន់ដើម្បីបញ្ចប់សង្រ្គាម៕