Update៖ ដើម្បីបង្ការព្យុះទីហ្វុង ហ្វីលីពីន បានជម្លៀសប្រជាជនរាប់ម៉ឺននាក់!

កាលពីថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆកានេះ ហ្វីលីពីន កំពុងជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីផ្ទះរបស់ពួកគេ ហេីយលុបចោលជើងហោះហើរជាច្រេីន ខណៈព្យុះទីហ្វុងមួយកំពុងរំកិលចុះមក ដោយអាចបង្កជាភ្លៀងធ្លាក់ខ្លាំង ខ្យល់ព្យុះ និងទឹកជំនន់។
ប្រភពពីសារព័ត៌មាន Reuters។

ដោយមានកម្លាំងខ្យល់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Man-Yi កំពុងធ្វើដំណើរទៅកាន់ភាគខាងកើតនៃកោះ Luzon។ ទីភ្នាក់ងារឧតុនិយម បានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតសម្រាប់ខេត្ត Catanduanes និង Camarines Sur។ ព្យុះនេះទំនងជានឹងបោកបក់នៅជិតខេត្ត Catanduanes នៅយប់ថ្ងៃសៅរ៍ឬព្រឹកថ្ងៃអាទិត្យ។ មានការព្រមានអំពីការវិវត្តន៍ទៅជាព្យុះកាន់តែគ្រោះថ្នាក់ នៅតំបន់ឆ្នេរនៃកោះ Luzon។ ទោះជាព្យុះ អាចចុះខ្សោយឥទ្ធិពល ខ្លះពេលរសាត់ចេញកោះ ប៉ុន្តែវាប្រហែលនឹងនៅតែជាព្យុះទីហ្វុង រហូតបោកបក់ទៅដល់សមុទ្រចិនខាងត្បូង។
ទីភ្នាក់ងារគ្រោះមហន្តរាយ បានឱ្យដឹងថា មនុស្សជិត ១៨០,០០០នាក់នៅក្នុងតំបន់ភាគកណ្តាល នៃទីក្រុង Bicol ត្រូវបានជម្លៀសចេញ។ Man-Yi ក៏បានបង្ខំឱ្យលុបចោលជើងហោះហើរជាច្រេីននៅក្នុងតំបន់ Visayas ភាគខាងកើត ដែលប្រឈមមុខនឹងមហាសមុទ្រប៉ាស៉ីហ្វិក។

សូមជម្រាបថា ជាមធ្យមព្យុះត្រូពិចមានប្រហែល ២០តែងតែវាយប្រហារប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ដោយនាំមកនូវភ្លៀង ខ្យល់បោកបក់ និងការរអិលបាក់ដី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version