(តាកែវ)៖ មន្ទីរសុខាភិបាលខេត្តតាកែវ នៅយប់ទី១៩.១១.២០២៤ បានប្រកាសព័ត៌មាន ដោយសម្រេចបញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះ សុងហាក់ ម៉ារីណា និងមិនឱ្យធ្វើអាជីវកម្ម តទៀតឡើយ។
-ការប្រកាសបិទបែបនេះ បន្ទាប់ពីម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ចាក់ថ្នាំបណ្ដាលឱ្យស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំស្លាប់ រួចយកសាកសពនាង ទៅផ្លុងចោលជាមួយក្មេងស្រីម្នាក់ទៀត។
នៅក្នុងសេចក្ដីប្រកាសនោះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តាកែវ បានចាត់តាំងមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការភ្លាមជាបន្ទាន់ ដោយរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច៖។
១. បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះ សកម្មភាពជាដាច់ខាត សុងហាក់ ម៉ារីណា ដោយមិនឱ្យមាន។
២. អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
៣. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួង សុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កតាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ក្នុងនាមរដ្ឋបាលខេត្តតាកែវ សូមប្ដេជ្ញាចិត្តចំពោះមុខក្រសួង សុខាភិបាល បន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និងចាត់វិធានការយ៉ាង តឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ជាមួយក្រុមគ្រួសារសព និងសូមវិញ្ញាណក្ខន្ធនៃសពបាន ទៅកាន់សុគ.តិភពកុំបីឃ្លៀ.ងឃ្លាតឡើយ។
សូមជម្រាបថា កាលពីថ្ងៃទី១៩.១១.២០២៤ សមត្ថកិច្ចនគរបាលស្រុកបាទី ខេត្តតាកែវ បានឃាត់ខ្លួន(ប្ដីប្រពន្ធ)ម្ចាស់”មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា”ដែលមានទីតាំង នៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ក្រោយព្យាបាល និងចាក់ថ្នាំស្ដ្រីជាអ្នកជំងឺម្នាក់ បណ្ដាលឱ្យប្រតិកម្មស្លាប់ រួចដឹកសាកសពនាង រួមនិងក្មួយស្រីអាយុ៣ឆ្នាំ ទៅផ្លុងចោលត្រង់ចំណុចចិញ្ចើមផ្លូវ១កន្លែង ក្នុងភូមិម្រះព្រៅកេីត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងបង្កការភ្ញាក់ផ្អើល កាលពីព្រឹកទី១៩.១១.២០២៤។
-ស្ដ្រីរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ(ស្លាប់)។
រីឯកុមារីរងគ្រោះ អាយុ៣ឆ្នាំត្រូវជាក្មួយរបស់ស្ដ្រីរងគ្រោះ។
បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ដើមចមដំបូង នៅល្ងាចទី១៨.១១.២០២៤ ឈ្មោះ ណាំ ចន្ធូ បានចូលពិគ្រោះជំងឺ នៅគ្លីនិកនៅ”មន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា”ត្រង់ចំណុចខាងលើ..!។
ក្នុងនោះគ្រូពេទ្យ ក៏បានពិនិត្យវិនិច្ឆ័យរោគ រួចចាក់ថ្នាំ.ស្រាប់តែអ្នកជំងឺឈ្មោះ ណាំ ចន្ធូ ប្រតិកម្មធ្វើទុក្ខខ្លាំង រហូតដាច់ខ្យល់ស្លាប់តែម្ដង។
ឃើញបែបនេះ ម្ចាស់គ្លីនិក ហាក់ភ័យស្លន់ស្លោ និងបានយកម៉ូតូរបស់ជនរងគ្រោះទៅផ្លុងចោល ដោយថែមទាំងដឹកសាកសពរងគ្រោះ រួមនិងក្មេងស្រីរបស់ជនរងគ្រោះ មកផ្លុងចោល ត្រង់ចំណុចខាងលើទៀតផង។
មិនតែប៉ុណ្ណោះ ក្មេងស្រីរងគ្រោះ ហាក់បាត់បង់ស្មារតី សង្ស័យត្រូវថ្នាំសណ្ដំឱ្យវង្វេង.ទាំងដែលរូបនាង ត្រូវគេផ្លុងចោល ឱ្យដេកជាមួយសាកសពម្ដាយធំរយៈពេល១យប់ហើយនោះ!។
លុះដល់ព្រឹកទី១៩.១១.២០២៤ ទើបអ្នកហាត់ប្រាណ ប្រទះឃើញសាកសពរងគ្រោះ រួមនិងក្មេងស្រី បង្កការភ្ញាក់ផ្អើល រហូតឈានដល់ចាប់ខ្លួន(ប្ដីប្រពន្ធ)ម្ចាស់គ្លីនិកខាងលើតែម្ដងទៅ៕