Update៖ អង់គ្លេស ត្រៀមជាស្រេចក្នុងការធ្វើសង្រ្គាមជាមួយរុស្ស៊ី ប្រសិនបើមានការឈ្លានពាន!

លោក Rob Magowan ប្រមុខកងទ័ពចក្រភពអង់គ្លេស បាននិយាយថាកងកម្លាំងរបស់លោកនឹងត្រៀមលក្ខណៈដើម្បីធ្វើសង្រ្គាមជាមួយកងទ័ពរុស្ស៊ី ប្រសិនបើ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បើកការឈ្លានពានណាមួយផ្សេងទៀតលើបណ្ដាលប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត។ ប្រភពពីសារព័ត៌មាន Politico។

ការសម្គាល់បែបនេះរបស់លោក Rob Magowan ធ្វើឡើងនៅចំពោះមុខគណៈកម្មាធិការការពារជាតិនៃសភាអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។ ថ្លែងនាឱកាសនោះ ប្រមុខកងទ័ពអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ថា «ប្រសិនបើកងទ័ពអង់គ្លេសទទួលបានការស្នើសុំឱ្យចូលរួមប្រយុទ្ធនៅយប់នេះ នោះយើងនឹងចូលរួមប្រយុទ្ធនៅយប់នេះ។
ខ្ញុំមិន គិតនោះទេថាមាននរណាម្នាក់នៅក្នុងសាលនេះត្រូវស្ទាក់ស្ទើរ ប្រសិនបើរុស្ស៊ីឈ្លានពានអឺរ៉ុបខាងកើតនៅយប់នេះ ពោលគឺយើងត្រូវតែប្រយុទ្ធជាមួយពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *