Update៖ អគ្គលេខាធិការអង្គការ NATO បានជួបពិភាក្សាជាមួយ លោក ត្រាំ នៅក្នុងរដ្ឋFlorida!

អ្នកនាំពាក្យរបស់អង្គការណាតូ (NATO)បានឱ្យដឹងនៅថ្ងៃសៅរ៍ (ទី២៣ ខែវិច្ឆិកា)ថា អគ្គលេខាធិការ លោក Mark Rutte បានជួបប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូ ណាល់ ត្រាំ នៅក្រុងPalm Beachរដ្ឋ Florida កាលពីថ្ងៃសុក្រ។
ប្រភពពីសារព័ត៌មាន Reuters។

អ្នកនាំពាក្យ Farah Dakhlallah បានលេីកឡេីងក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា អ្នកទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខសកល ដែលបក្សសម្ព័ន្ធប្រឈមមុខ។ នៅលើគេហទំព័ររបស់ខ្លួន ណាតូបាននិយាយថា លោក Rutte និងក្រុមការងាររបស់លោក ក៏បានជួបសមាជិកសភា លោក Mike Waltz ដែលលោក ត្រាំ នឹងតែងតាំងឱ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ នៅពេលចូលកាន់តំណែងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *