Update៖ អ៊ុយក្រែន ថាការផ្តល់សម្ភារៈយោធាកាន់តែលឿនមានសារៈសំខាន់ជាងការកេណ្ឌកម្លាំងទ័ពទៅទៀត!

អ៊ុយក្រែន បានជំរុញដៃគូរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ខែវិច្ឆិកា)ដើម្បីពន្លឿនជំនួយយោធាដោយនិយាយថាការផ្តល់ សម្ភារៈសមរភូមិកាន់តែលឿនមានសារៈសំខាន់ជាងការកេណ្ឌកម្លាំងទ័ពបន្ថែមទៀត។
ប្រភពពីសារព័ត៌មាន Reuters។

ការទទូចបែបនេះរបស់អ៊ុយក្រែន កើតមានឡើងក្រោយមន្រីជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃពុធកន្លងទៅនេះ បាននិយាយថាអ៊ុយក្រែនមិនបានកែនកងទ័ពថ្មីគ្រប់គ្រាន់ ដើម្បីជំនួសកងទ័ព ដែលបាន ពលី និងរងរបួសនៅលើសមរភូមិឡើយ និងបានជំរុញឱ្យទីក្រុងកៀវកាត់បន្ថយអាយុចូលបម្រើទ័ពពី២៥ មកនៅត្រឹម ១៨ឆ្នាំ។

នៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងកៀវ លោក Heorhii Tykhyi ជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានលើកឡើងថា «បច្ចុប្បន្ន យើងកំពុងស្ថិតនៅក្នុងស្ថានភាពដែលយើងកំពុងត្រូវការអាវុធបន្ថែមជាចាំបាច់ ដើម្បីបំពាក់ឱ្យកងទ័ពដែលបានកែនរួចហើយ ហើយយើងគិតថាអាទិភាពដំបូងគេ នោះគឺការប្រគល់អាវុធឱ្យបានលឿនរហ័ស»។

គួរបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបាននិងកំពុងប្រឈមនឹងការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងពីសំណាក់រុស្ស៉ី ចំពេលរដូវរងាចាប់ផ្ដើមចូលមកដល់ជាបណ្ដើរៗ រីឯកងទ័ពរុស្ស៉ី ក៏កំពុងមានភាព រីកចម្រើននៅសមរភូមិមុខផងដែរ ជាមួយការដណ្ដើមបានភូមិជាបន្តបន្ទាប់នៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version