Update៖ ចៅអធិការ”វត្តស្លាកែត”អះអាងថា ដីដែលព្រះអង្គពុះឡូត៍លក់ អតីតជាដីបឹង បែរជារដ្ឋបាលឃុំនិងស្រុកបំភ្លឺថា ពុំមែនជាដីបឹងទៅវិញ!

(កណ្តាល)៖ សាច់រឿងតែមួយ ប៉ុន្តែការលើកឡើងផ្ទុយដាច់ស្រឡះពីគ្នា រវាងអាជ្ញាធរស្រុកកៀនស្វាយ និងព្រះគ្រូចៅអធិការ”វត្តស្លាកែត”ដល់តែអញ្ចឹងមិនដឹងត្រូវជឿខាងណា…??។

ពោលគឺ បន្ទាប់ពី(ដើមរាំង) ចុះផ្សាយតាមការលើកឡើងរបស់ចៅអធិការ”វត្តស្លាកែត”ដែលព្រះអង្គមានសង្ឃដីកាថាដីដែលព្រះអង្គ ពុះឡូត៍លក់ឱ្យគេសង់ចេតិយ ក្នុង១ប្លង់ៗតម្លៃ៥.០០០ដុល្លារនោះ ជាដីបឹងដែលទើបវាស់វែង កាត់ឆ្វៀលបញ្ចូលមកជាដីគរុភណ្ឌរបស់វត្ត.និងពុំទាន់ទទួលបាន(ប្លង់រឹង).!!។

លុះដល់ថ្ងៃទី២៩.១១.២០២៤ ស្រាប់តែរដ្ឋបាលឃុំគគីរ និងរដ្ឋបាលស្រុកកៀនស្វាយ.បានចេញបំភ្លឺព្រមគ្នា.ដោយបញ្ជាក់ថា ពុំមានការចាក់ដីលុបបឹង យកជាកម្មសិទ្ធិរបស់វត្តស្លាកែតនោះទេ និងថាដីទាំងនោះ វត្តបានប្រមូលទិញពីពលរដ្ឋចំនួន៣គ្រួសារ..!។
-ក្នុងនោះរដ្ឋបាលឃុំ.ស្រុក ក៏បានទទួលស្គាល់ដែរថា វត្ត ពិតជាបានចាក់ដីកុំឱ្យលិចទឹកដូចមុនៗប្រាកដមែន…។

-ការបំភ្លឺពីសំណាក់ រដ្ឋបាលឃុំគគីរ និងរដ្ឋបាលស្រុកកៀនស្វាយ នៅពេលនេះ ត្រូវគេមើលឃើញថា រដ្ឋបាលឃុំនិងស្រុក ហាក់កំពុងពង្វាងនិងបង្វែរទិសដៅ ផ្ទុយពីសង្ឃដីកា របស់ព្រះគ្រូចៅអធិការ”វត្តស្លាកែត”ដាច់ស្រឡះតែម្ដង ដែលអាចហៅបានថាម្ខាងនិយាយអំពីគោ.ម្ខាងទៀតបំភ្លឺអំពីក្របី”។

-ជាក់ស្ដែក ក្នុងខ្លឹមសារនៃអត្ថបទដែល(ដើមរាំង)ចុះផ្សាយកាលពីថ្ងៃទី២៧.១១.២០២៤ ពាក់ព័ន្ធព្រះសង្ឃពុះដីឡូត៍ លក់ឱ្យគេសង់ចេតិយនោះ!។
គឺមានខ្លឹមសារសំខាន់ៗចំនួន២ចំណុច៖
១៖ ចៅអធិការ”វត្តស្លាកែត”យកដីបឹង ដែលនៅខាងក្រោយវត្ត(ពុំទាន់ក្លាយជាកម្មសិទ្ធិរបស់វត្ត)មកពុះឡូត៍ លក់ឱ្យគេសង់(ចេតិយ)ក្នុង១ប្លង់ៗតម្លៃ៥.០០០ដុល្លារ។

២៖ ព្រះគ្រូចៅអធិការ”វត្តស្លាកែត”ប្រគល់លុយឱ្យមន្ត្រីសុរិយោដី ចំនួន២០០ដុល្លារ ទៅ៣០០ដុល្លារ.ថ្លៃបាយទឹក សម្រាប់វាស់វែងដី និងកាត់ឆ្វៀលដីបឹង បញ្ចូលមកជាដីគរុភណ្ឌរបស់វត្ត ដោយពុំមានអនុក្រឹត្យ.!។
ពោលគឺ(ដើមរាំង)ចុះផ្សាយបែបនេះ..!។

-ស្រាប់តែរដ្ឋបាលឃុំនិងស្រុក មិនលើកមកស្រាយបំភ្លឺនោះទេ.!
-បែរជាបំភ្លឺ រឿងបិទបញ្ចប់ការចុះវាស់វែងជាប្រព័ន្ធ នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ទៅវិញ។
ដោយបំភ្លឺទៀតថា ដីរដ្ឋ.បឹង.ព្រែក.ស្ទឹង.គឺមានគណៈកម្មាធិការខេត្ត ត្រួតពិនិត្យត្រឹមត្រូវ..!។

មិនតែប៉ុណ្ណោះ រដ្ឋបាលឃុំនិងស្រុកកៀនស្វាយ ថែមទាំងស្នើឱ្យ(ដើមរាំង)ធ្វើការចុះផ្សាយកែតម្រូវឡើងវិញទៀតផង..។

-ក្នុងន័យនេះលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ(ដើមរាំង) បានសម្រេចចុះផ្សាយកែតម្រូវឡើងវិញ ដោយដាក់ផ្សាយនូវ៖ លិខិតទាំងស្រុង របស់រដ្ឋបាលឃុំ និងស្រុក៖

បើតាមលោក ចាន់ ថន (ដើមរាំង) ចុះផ្សាយរឿងព្រះសង្ឃពុះដីឡូត៍លក់នៅក្រោយវត្តស្លាកែត! គឺមានឯកសារ និងប្រភពច្បាស់លាស់.។

ក្នុងនោះ នៅមុនពេលចុះផ្សាយ(ដើមរាំង)បានធ្វើបទសម្ភាសន៍ អ្នកពាក់ព័ន្ធគ្រប់ជ្រុងជ្រោយ.ដោយគោរពក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន….!។
ពោលគឺ(ដើមរាំង)ពុំបានដើរតួរជាតុលាការកាត់សេចក្ដី ឬធ្វើការសន្និដ្ឋានវិនិច្ឆ័យអ្វីឡើយ.។
ខណៈការពុះដីឡូត៍លក់ និងការកាត់ឆ្វៀលបញ្ចូលមកជាដីវត្ត រួមនិងការប្រគល់លុយឱ្យមន្ត្រីជំនាញ។
-ជាការអះអាងរបស់ព្រះគ្រូចៅអធិការវត្តស្លាកែត….!។
-ពុំមែនជាសម្ដីរបស់(ដើមរាំង)នោះទេ…..!
ហេតុនេះសូមអាជ្ញាធរ មេត្តាជ្រាបជាព័ត៌មានផងទាន!!។

លោក ចាន់ ថន បន្តថា មេឃុំម្នាក់ បានព្រមាន ដោយបង្ហើរពាក្យបោះសម្ដីគំរាមប្ដឹង(ដើមរាំង)ឡើងតុលាការ និងប្ដឹងលុបអាជ្ញាប័ណ្ណ(ដើមរាំង)ទៀតផង!!។
ជាការឆ្លើយតបលោក ចាន់ ថន បញ្ជាក់ថា.(ដើមរាំង)មិនតក់ស្លុតនោះទេ.ការប្ដឹងឬមិនប្ដឹងជាសិទ្ធបុគ្គល.យើងគ្មានសិទ្ធហាមឃាត់ឡើយ ខណៈ(ដើមរាំង)នឹងត្រៀមមេធាវី.ឯកសារទុក.!។

លោក ចាន់ ថន សង្កត់ធ្ងន់ថា ខ្ញុំមានពេលវេលាគ្រប់គ្រាន់ សម្រាប់តតាំងក្ដីទាំង៣សាលា.ក្នុងនោះប្រសិនបើតុលាការរកឃើញថា(ដើមរាំង)គ្មានបទល្មើស រួចតម្កល់រឿងទុកឥតចាត់ការ.លោកនឹងប្ដឹងបកវិញ ក្នុងមាត្រា៣១១ នៃក្រមព្រហ្មទណ្ឌ ដោយគ្មានការលើកលែងឡើយ..!.!។

សូមជម្រាបថា ដីបឹង ដែលព្រះសង្ឃអាចារ្យគណៈកម្មការនៅ(វត្តស្លាកែត)ចាក់ដីលុប និងអង្កន់ពុះឡូត៍លក់ឱ្យគេសង់(ចេតិយ)នោះ មានទីតាំងត្រង់ចំណុចក្រោយ(វត្តស្លាកែត)ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

-ជុំវិញរឿងរ៉ាវខាងលើព្រះតេជគុណព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ព្រះអនុគណស្រុកកៀនស្វាយ និងជាចៅអធិការវត្តស្លាកែត បានមានសង្ឃដីកាទទួលស្គាល់ថា ដីដែលព្រះអង្គពុះឡូត៍លក់ឱ្យគេ សង់ចេតិយដោយក្នុង១ឡូត៍ៗតម្លៃ៥.០០០ដុល្លារនោះ ពីមុនមកជាដីបឹង!។
ដោយបច្ចុប្បន្ន មន្ត្រីជំនាញបានវាស់វែង និងកាត់ឆ្វៀល បញ្ចូលមកជាដីគរុភណ្ឌរបស់វត្ត និងបានចេញបង្កាន់ដៃរួចហើយដែរ។
ខណៈពេលវាស់វែងនោះ ព្រះអង្គ ក៏បានប្រគល់លុយឱ្យមន្ត្រីជំនាញ ចំនួន២០០ដុល្លារ ទៅ៣០០ដុល្លារទៀតផង ជាថ្លៃបាយទឹក…!។

សូមជម្រាបថា ជាគោលការច្បាប់ដីសាធារណៈរបស់រដ្ឋ មានតែប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះ ដែលមានសិទ្ធក្នុងការចាត់ចែង.សម្រេចធ្វើសម្បទាន.អនុប្រយោគឬប្រគល់ឱ្យក្លាយជាកម្មសិទ្ធឯកជន ឬយកទៅអភិវឌ្ឍន៍អ្វីមួយ។

ខណៈព្រះសង្ឃ.អាចារ្យ.គណៈកម្មការមានសិទ្ធតែចាត់ចែង ដីគរុភណ្ឌរបស់វត្តតែប៉ុណ្ណោះ.!។
យ៉ាងណាមិញ ដូចករណីខាងលើ ព្រះសង្ឃ អះអាងរឿងយកដីបឹងមកពុះឡូត៍លក់ជាហូរហែ តាំងពីដីនេះ ពុំទាន់មានការវាស់វែងជាប្រព័ន្ធ និងមិនទាន់ចេញបង្កាន់ដៃម្ល៉េះ..!។

ក្នុងរឿងនេះពលរដ្ឋមួយចំនួននៅស្រុកកៀនស្វាយ ក៏ដូចមន្ត្រីរាជការខ្លះ សូមស្នើដល់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងក្រសួងពាក់ព័ន្ធ មេត្តាជួយទប់ស្កាត់នឹងចាត់វិធានការ ចំពោះករណីខាងលើ ដោយក្ដីអនុគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *