Update៖ មនុស្ស១២២ ០០០នាក់ ត្រូវបានជម្លៀស ដោយសារគ្រោះទឹកជំនន់នៅប្រទេសម៉ាឡេស៊ី!

ក្រុមមន្ត្រីម៉ាឡេស៊ី នៅថ្ងៃសៅរ៍ (ទី៣០ ខែវិច្ឆិកា) និយាយថាប្រជាជនជាង ១២២ ០០០នាក់ត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្ដោះអាសន្ន ខណៈគ្រោះទឹកជំនន់ដ៏សម្បើមមួយដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារបណ្ដារដ្ឋនៅភាគខាងជើងនៃប្រទេស។

ប្រភពពីសារព័ត៌មាន AFP។

ចំនួនអ្នកជម្លៀសខ្លួននៅពេលនេះ គឺមានច្រើនជាងចំនួនប្រជាជន ១១៨ ០០០នាក់ដែលត្រូវបានបង្ខំឱ្យជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព អំឡុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៤។ បើតាមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ី មកទល់នឹងរសៀលថ្ងៃសៅរ៍នេះ មានមនុស្ស៤នាក់បានស្លាប់ នៅទូទាំងរដ្ឋ Kelantan, Terengganu និងរដ្ឋ Sarawak។
គួររំលឹកថា ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមធ្លាក់ នៅតាមបណ្ដារដ្ឋនៅភាគខាងជើងនៃប្រទេសម៉ាឡេស៊ី កាលពីដើមសប្ដាហ៍នេះមកម្ល៉េះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version