Update៖ មេដឹកនាំក្រុមហេសបូឡា ថានឹងធ្វើការជាមួយកងទ័ពលីបង់ ដើម្បីអនុវត្តបទឈប់បាញ់!

មេដឹកនាំក្រុមហេសបូឡា បាននិយាយថារូបលោកនឹងធ្វើការជាមួយកងទ័ពលីបង់ ដើម្បីអនុវត្តតាមបទឈប់បាញ់ដែលក្រុមរបស់លោកបានព្រមព្រៀងគ្នាជាមួយ អ៊ីស្រាអែល ក្រោយមានការចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំពានលើបទឈប់បាញ់។
ប្រភពពីសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងកាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន អគ្គលេខាធិការហេសបូឡា លោក Naim Qassem បានកត់សម្គាល់ថាលោកមិនមានបញ្ហា ឬការខ្វែងគំនិតគ្នាជាមួយកងទ័ពនោះទេ។ លោកបានបន្ថែមដូច្នេះថា «ការសម្របសម្រួលរវាងចលនាតស៊ូ និងកងទ័ពលីបង់នឹងត្រូវធ្វើឡើង ក្នុងកម្រិតខ្ពស់ ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀង។ យើងនឹងធ្វើការដើម្បីពង្រឹងសមត្ថភាពការពារខ្លួនរបស់លីបង់ហើយចលនាតស៊ូរបស់យើងបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីរារាំងកុំឱ្យសត្រូវទាញយកប្រយោជន៍ពីភាពទន់ខ្សោយរបស់លីបង់ដោយរួមដៃគ្នាជាមួយដៃគូរបស់យើង»។
គួររំលឹកថា នៅក្រោមកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងអ៉ីស្រាអែល និងហេសបូឡា ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង អ៊ីស្រាអែលនឹងត្រូវដកកងទ័ពចេញពី ទឹកដីលីបង់បន្តិចម្ដងៗ ក្នុងរយៈពេល ៦០ថ្ងៃ នៃបទឈប់បាញ់ ខណៈហេសបូឡាក៏ត្រូវដកថយចេញឆ្ងាយពីព្រំដែនរវាងលីបង់ និងអ៊ីស្រាអែលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version