គិតត្រឹមថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានរយៈពេលច្រើនទសវត្សរ៍ នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ៩នាក់ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ដោយសារកម្រិតទឹកចេះតែកេីនឡេីង បីថ្ងៃកន្លងមក។
ប្រភពពីសារព័ត៌មាន Reuters។
នាយកដ្ឋាន បង្ការ និង កាត់បន្ថយ គ្រោះមហន្តរាយ បានឱ្យដឹងថា នៅភាគខាងត្បូងប្រទេសថៃ ទឹកជំនន់ប៉ះពាល់ដល់គ្រួសារជិត ៥៣៤,០០០នាក់ អ្នកស្លាប់កើនឡើងដល់ ៩នាក់ ហេីយមនុស្សរាប់ពាន់កន្លែងស្ថិតជម្រកបណ្តោះអាសន្នចំនួន ២០០នៅក្នុងតំបន់ដែលរងផលប៉ះពាល់។
ស្រុក Chana នៃខេត្ត Songkhla ទទួលរងនូវទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ៥០ឆ្នាំ។ តាមនាយកដ្ឋានឧតុនិយមថៃ តំបន់មួយចំនួននៅភាគខាងត្បូងប្រទេស អាចមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ហេីយព្រមានអំពីទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ដែលរងផលប៉ះពាល់ស្រាប់៕