ករណីដុតសម្លាប់ខ្លួនឯង នៅខណ្ឌទួលគោកស្លាប់បុរសជនជាតិបារាំងម្នាក់ និងស្រ្តីខ្មែរម្នាក់!

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីដុតភ្លើងធ្វើអត្តឃាតខ្លួនឯង នៅខណ្ឌទួលគោកនោះ បណ្ដាលឱ្យបុរសជនជាតិបារាំងម្នាក់ និងស្រ្តីខ្មែរម្នាក់បានស្លាប់ ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មបំផុត។គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១២ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅបន្ទប់ជួលមួយកន្លែងផ្ទះលេខ៤៦ ផ្លូវ៥៥៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងទៀតថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដោយមានមនុស្សជាប់នៅខាងក្នុងផ្ទះ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាលគោលដៅទាំងអស់ ត្រូវចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ភ្លាមៗ។
លោកប្រធានការិយាល័យពន្លត់អគ្គីភ័យបាន បន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿ។ង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មើរនឹង ៤០ម៉ែត្រគូប។ចំពោះគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជួល ទំហំ (៥ម៉ែត្រ គុណ៦ម៉ែត្រ ) ចំនួន១បន្ទប់ងអស់ទាំងស្រុង។ រួមមានកង់១គ្រឿង, ម៉ូតូ១គ្រឿង និងសម្ភារប្រេីប្រាស់ក្នុងបន្ទប់ជួលអស់ទាំងស្រុង តែមិនបានឆេះរាលដាលដល់អ្នកផ្ទះក្បែរខាងឡើយ។ ករណីអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យជាករណីដុតភ្លើងធ្វើអត្តឃាតខ្លួនឯង។កម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបាននៅវេលាម៉ោង១ថ្ងៃត្រង់។ ក្នុងនោះបានបណ្តាលឱ្យមនុស្សចំនួន ០២នាក់ស្លាប់ គឺបុរសជនជាតិបារាំងម្នាក់ និងស្រី្តជនជាតិខ្មែរម្នាក់៕
គួរបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការដុតភ្លើងធ្វើអត្តឃាតសម្លាប់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version