Update៖ នាយករដ្ឋមន្រ្តីកាណាដា ធ្វេីទស្សកិច្ចនៅរដ្ឋ Florida ដេីម្បីជួបលោក ត្រាំ!

លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានទៅទស្សនារមណីយដ្ឋានរបស់លោក ដូណាល់ ត្រាំ នៅឯរដ្ឋ Florida ដើម្បីជួបប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ ប៉ុន្មានថ្ងៃប៉ុណ្ណោះ។ក្រោយលោក ត្រាំ គំរាមយកពន្ធលើការនាំចូលរបស់កាណាដា ជុំវិញការព្រួយបារម្ភទាក់ទងនឹងព្រំដែន។

ប្រភពសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤។

តាមអ្នកយកព័ត៌មាន Reuters លោក Trudeau ដែល គម្រោងធ្វើដំណើរសាធារណៈរបស់លោកមិនមានដំណើរទស្សនកិច្ច ទៅ រដ្ឋ Florida នោះត្រូវបាន គេឃើញចាកចេញពីសណ្ឋាគារមួយនៅ ទីក្រុង West Palm Beach រដ្ឋ Florida ហេីយទៅរមណីយដ្ឋាន Mar-a-Lago របស់លោក ត្រាំ។ ការិយាល័យលោក Trudeau និងតំណាងរបស់លោក ត្រាំ មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ។
លោក ត្រាំ បានគំរាមថានឹងដាក់ពន្ធ ២៥ភាគរយ លើការនាំចូលពីកាណាដា និងម៉ិកស៉ិក រហូតដល់ប្រទេសផ្សេងទៀត ដែលបទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀន ជាពិសេសថ្នាំ fentanyl និងជនចំណាកស្រុកឆ្លងកាត់ព្រំដែនរបស់ពួកគេ ជាមួយសហរដ្ឋអាមេរិក។ កាណាដាគឺជាប្រទេសផលិតប្រេងធំជាងគេទី ៤របស់ពិភពលោក និងជាប្រទេសផលិតឧស្ម័នធម្មជាតិធំជាងគេទី ៦។ ភាគច្រើននៃការនាំចេញ គឺប្រេងឆៅ ៤លានបារ៉ែលក្នុងមួយថ្ងៃទៅកាន់សហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version