Update៖ ព្យុះស៊ីក្លូន Fengal បោកបក់លើប្រទេសឥណ្ឌានិងស្រីលង្កា ស្លាប់១៩នាក់!

ព្យុះស៊ីក្លូន Fengal បានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍(ទី៣០ខែវិច្ឆិកា) ដែលបណ្តាលឱ្យមនុស្សស្លាប់១៩នាក់នៅក្នុងប្រទេសឥណ្ឌានិងស្រីលង្កា។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។

ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលបណ្តាលឱ្យមានទឹកជំនន់នៅក្នុងរដ្ឋ Tamil Nadu និងតំបន់ជាឆ្នេររបស់ឥណ្ឌា Puducherry។
ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌា បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃអាទិត្យនេះថា ទីក្រុង Puducherry ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៣០ឆ្នាំ។ ទឹកជំនន់ក៏បានប៉ះពាល់ដល់ទីក្រុង Chennai ដែលជាទីក្រុងធំមួយ នៅភាគខាងត្បូងប្រទេសឥណ្ឌាផងដែរ។ អាជ្ញាធរបានផ្អាកជើងហោះហើរនៅអាកាសយានដ្ឋាន Chennai ជាបណ្តោះអាសន្ន។
នៅឯប្រទេសស្រីលង្កា មានមនុស្ស ១៦នាក់បានស្លាប់ និងប្រជាជនរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញដោយសារទឹកជំនន់។ ក្រុមអ្នកសង្គ្រោះកំពុងប្រឹងប្រែងជួយសង្រ្គោះប្រជាជននិងផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version