Update៖ យន្តហោះរុស្ស៊ី និងស៊ីរី បន្ថែមការទម្លាក់គ្រាប់បែកលើតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម!

យន្តហោះចម្បាំងរុស្ស៊ីនិងស៊ីរី បានបន្តការវាយប្រហារតាមអាកាសលើតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគពាយ័ព្យប្រទេសស៊ីរីសម្រាប់ថ្ងៃទីពីរជាប់គ្នានៅថ្ងៃអាទិត្យនេះ(ទី០១ខែធ្នូ) បន្ទាប់ពីក្រុមឧទ្ទាមបានវាយលុកចូលទៅក្នុងទីក្រុង Aleppo កាលពីពេលថ្មីៗនេះ។

ប្រភពពីសារព័ត៌មាន Reuters។

ការវាយប្រហារតាមអាកាស បានកំណត់គោលដៅ ទៅលើទីក្រុង Idlib ដែលជាទីក្រុងធំជាងគេ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម។ យ៉ាងហោចណាស់មនុស្ស ៤នាក់ បានស្លាប់ និងរាប់សិបនាក់ទៀត បានរងរបួសក្នុងការវាយប្រហារនេះ។ កងទ័ពស៊ីរី និងសម្ព័ន្ធមិត្តរុស្ស៊ី បានបញ្ជាក់ថា ពួកគេកំណត់គោលដៅតែលើក្រុមឧទ្ទាម និងបានបដិសេធការចោទប្រកាន់ថា បានវាយប្រហារលើជនស៊ីវិល។
គួររំលឹកថា ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមបានវាយលុកចូលទៅក្នុងទីក្រុង Aleppo កាលពីយប់ថ្ងៃសុក្រ ដែលជាការប្រយុទ្ធដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version