Update៖ ខ្លាឃ្មុំមួយក្បាល ត្រូវបានសម្លាប់ បន្ទាប់ពីរត់ចូលក្នុងផ្សារទំនើបប្រទេសជប៉ុន!

កាសែតជប៉ុន Kyodo News បានរាយការណ៍កាលពីថ្ងៃចន្ទ(ទី២ខែធ្នូ)ថា ខ្លាឃ្មុំមួយក្បាលត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីវាបានជាប់គាំងរយៈពេលពីរថ្ងៃនៅក្នុងផ្សារទំនើបមួយកន្លែងរបស់ប្រទេសជប៉ុន។
ប្រភពពីសារព័ត៌មាន។

នៅក្នុងកិច្ចអន្តរាគមន៍ អាជ្ញាធរបានប្រើទឹកឃ្មុំ ផ្លែប៉ោម និងនំប៉័ងធ្វើជាអន្ទាក់ ហើយខ្លាឃ្មុំនេះត្រូវបានគេចាប់បាននៅក្នុងកន្លែងស្តុកទុកមួយនៅខាងក្រោយហាងដែលមានទីតាំងនៅរដ្ឋធានី Akita នៃខេត្ត។

អាជ្ញាធរបាននិយាយថា ខ្លាឃ្មុំរួចរត់ចូលទៅក្នុងផ្សារទំនើបនៅព្រឹកថ្ងៃសៅរ៍ នៅពេលដែលបុគ្គលិកកំពុងរៀបចំសម្រាប់ការចាប់ផ្តើមបើកលក់ប្រចាំថ្ងៃ។
យោងតាមប៉ូលីសបានឱ្យដឹងថា បុគ្គលិកប្រុសអាយុ 47 ឆ្នាំម្នាក់ត្រូវខ្លាឃ្មុំវាយប្រហារលើផ្ទៃមុខ និងរបួសផ្សេងៗទៀតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *