ខ្មាន់កាំភ្លើង ដែលលួចបាញ់អ្នកកាសែតនៅស្រុកជីក្រែង សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ!

(សៀមរាប)៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានបើកការស្រាវជ្រាវឈានដល់កំណត់មុខសញ្ញាជនដៃដល់.ដែលប្រើ(កាំភ្លើងកែច្នៃ)លួចបាញ់អ្នកសារព័ត៌មានបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ កាលពីល្ងាចទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប!។

-នេះបើយោងតាម ការបញ្ជាក់ពីមន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី០៥.១២.២០២៤..។
សេចក្ដីរាយការណ៍បានឱ្យ(ដើមរាំង)ដឹងថា ជនរងគ្រោះឈ្មោះ ឈឿង ឈឹង អ្នកសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ត្រូវបានខ្មាន់កាំភ្លើង លួចបាញ់ប្រហារបណ្ដាលឱ្យដួលរងរបួសធ្ងន់..។
-តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនដៃដល់ បានប្រើខ្មាន់កាំភ្លើងកែច្នៃស្នុក ក្នុងការលួចបាញ់ជនរងគ្រោះ។
ករណីលួចបាញ់ប្រហារ មកលើអ្នកកាសែតរូបនេះ មូលហេតុមកពីរឿងគំនុំ ពាក់ព័ន្ធនិងការផ្សព្វផ្សាយព័ត៌មាននាពេលថ្មីៗនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *