Update៖ ករណីប្រើកាំភ្លើងកែច្នៃបាញ់អ្នកកាសែតនៅស្រុកជីក្រែង ម្ខាងស្លាប់ម្ខាងជាប់គុក!

(សៀមរាប)៖ ស្របពេលដែលតុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួនជនដៃដល់ ករណីបាញ់អ្នកកាសែតបណ្ដាលឱ្យរបួសធ្ងន់.!ស្រាប់តែអ្នកកាសែតរងគ្រោះ បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យផងដែរ…!។

-ពាក់ព័ន្ធរឿងនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី០៦.១២.២០២៤ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទប៉ុនប៉ងឃាតកម្ម(បាញ់ដោយអាវុធកែច្នៃ) ប្រព្រឹត្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨:០០នាទី នៅត្រង់ចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

-ចំណែកជនរងគ្រោះឈ្មោះ ឈឿង ឈឹង អ្នកសារព័ត៌មាន(កម្ពុជាអភិវឌ្ឍន៍)បានរងរបួសធ្ងន់ ហើយបានស្លាប់ កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។
បច្ចុប្បន្ន សាកសពរងគ្រោះ បានដឹកចេញពីមន្ទីពេទ្យបង្អែកខេត្តសៀមរាបដើម្បីធ្វើបុណ្យនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ជនត្រូវចោទ ស៊ី លឿយ បានសារភាពថាខ្លួនពិតជាបានប្រើកាំភ្លើងកែច្នៃ លួចបាញ់ប្រហារលើជនរងគ្រោះ ចំនួន១គ្រាប់ប្រាកដមែន។
មូលហេតុមកពីរឿងគំនុំ ពាក់ព័ន្ធនិងការផ្សព្វផ្សាយព័ត៌មាន នាពេលថ្មីៗនេះនិងរឿងលុយកាក់…!៕

Leave a Reply

Your email address will not be published. Required fields are marked *