ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងកាលថ្ងៃសៅរ៍ (ទី៧ ខែធ្នូ)នេះថា យន្តហោះចម្បាំង F-16 ក្រុមទីពីររបស់ដាណឺម៉ាក បានមកដល់អ៊ុយក្រែនហេីយ។ ប្រភពពីសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បានបង្ហោះសារលេីបណ្តាញសង្គម X ដូច្នេះថា « យន្តហោះចម្បាំង F-16 ក្រុមទីពី រ ដែលមកពីដាណឺម៉ាកបញ្ជូនមកអ៊ុយក្រែន ជាឧទាហរណ៍នៃភាពជាអ្នកដឹកនាំ របស់ដាណឺម៉ាក ក្នុងការរួមចំណែកការពារអាយុជីវិតមនុស្ស »។
សរុបមក ដាណឺម៉ាកផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 ចែកចេញបីក្រុម។ តាមលោក ហ្សេលេនស្គី យន្តហោះចម្បាងក្រុមដំបូង ដែលផ្តល់ដោយដាណឺម៉ា ក ត្រូវបានយកទៅប្រេីប្រាស់សម្រាប់ការបាញ់ទម្លាក់មីស៉ីលរបស់រុស្ស៉ីរួចហើយ រួមទាំងការពារប្រជាពលរដ្ឋ និងសម្ភារៈសំខាន់ៗផងដែរ៕