Update៖ កាតា កំពុងធ្វេីការជាមួយក្រុមការងាររបស់ លោក ត្រាំ លើបញ្ហាសង្រ្គាមនៅហ្កាហ្សា!

លោក Sheikh Mohammed bin Abdulrahman Al Thani នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតាបាននិយាយថា ប្រទេសកាតា កំពុងធ្វេីការជាមួយអនាគតរដ្ឋបាលលោក ដូណាល់ ត្រាំ លេីបញ្ហាសង្រ្គាមហ្កាហ្សា ក្រោយបានដឹងពីទំនោរថ្មីសម្រាប់ការចរចាបទឈប់បាញ់។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ ២០២៤។
លោក Al Thani បាននិយាយក្នុងសន្និសីទនៅទីក្រុង Doha ដូច្នេះថា « យើងឃេីញមានការលើកទឹកចិត្តច្រើនពីអនាគតរដ្ឋបាលអាមេរិក ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ សូម្បីតែមុនពេលប្រធានាធិបតីចូលកាន់តំណែងផ្លូវការ ហើយនោះពិតជាបានធ្វើឱ្យយើងខំព្យាយាមផ្លាស់ប្តូរ និងធ្វេីឱ្យអ្វីៗត្រលប់មកវិញ។ យើងធ្វេីការជាមួយគ្នា ក្នុង ពីរ បី សប្តាហ៍ កន្លង មក នេះ»។
បេសកជនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ារបស់លោក ត្រាំ បានធ្វើដំណើរទៅកាន់ប្រទេសកាតា និងអ៉ីស្រាអែល ដើម្បីចាប់ផ្តើមការជំរុញផ្នែកការទូតរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ ជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល។ លោក Steve Witkoff ដែលនឹងក្លាយជាបេសកជនជាផ្លូវការ នៃរដ្ឋបាលលោក ត្រាំ បានជួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងលោក Al Thani កាលពីចុងខែវិច្ឆិកាកន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version