Update៖ ក្រុមឧទ្ទាមស៊ីរី ត្រៀមបង្កើនការវាយលុកបន្ថែមទៀតលើកម្លាំងរាជរដ្ឋាភិបាល!

ឧទ្ទាមស៉ីរីបានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកទៅមុខបន្ថែមទៀត ខណៈដែលកងកម្លាំងរដ្ឋាភិបាលកំពុងពង្រឹងការការពារនៅតំបន់ប្រឈមមុខ ដាក់គ្នា ហេីយទម្លាក់គ្រាប់បែកលើទីតាំងរបស់ក្រុមបះបោរ នៅជុំវិញទីក្រុង Homs ក្នុងបំណងសង្គ្រោះការគ្រប់គ្រងរយៈពេល ២៤ឆ្នាំរបស់ប្រធានាធិបតី លោក Bashar al-Assad។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ ២០២៤។

ក្រៅពីចាប់យកទីក្រុង Aleppo នៅភាគខាងជើង ទីក្រុង Hama នៅភាគកណ្តាល និងទីក្រុង Deir al-Zor នៅភាគខាងកើត ក្រុមឧទ្ទាមបានឈានទៅចាប់យកភាគខាងត្បូងទីក្រុង Suweida និងទីក្រុង Deraa ថែមទៀត។
យោធាស៉ីរីនិយាយថា ខ្លួនកំពុងធ្វើការវាយប្រហារតាមអាកាសជុំវិញទីក្រុង Hama និងទីក្រុង Homs ហើយបានពង្រឹងការការពារនៅផ្នែកជួរមុខ ហេីយកំពុងដាក់ទីតាំងឈរជេីងឡើងវិញជុំវិញទីក្រុង Deraa និងទីក្រុង Suweida ដោយមិនទទួលស្គាល់ពីការចាប់យកក្រុងទាំងពីរនេះ របស់ក្រុមឧទ្ទាមឡេីយ។
សន្ទុះនៃការវាយលុយរបស់ក្រុមឧទ្ទាមបានធ្វើឱ្យរដ្ឋអារ៉ាប់នានាមានការភ្ញាក់ផ្អើល និងបង្កើនការភ័យខ្លាចរលកថ្មីនៃអស្ថិរភាពក្នុងតំបន់ ដោយកាតាបាននិយាយនៅថ្ងៃសៅរ៍នេះថាវាបានគំរាមកំហែងដល់បូរណភាពទឹកដីស៉ីរី។ ក្រុុមមន្ត្រីលោកខាងលិចនិយាយថា យោធាស៉ីរីស្ថិតក្នុងស្ថានភាពលំបាក ដោយមិនអាចបញ្ឈប់ការវាយប្រហាររបស់ក្រុមឧទ្ទាមបាន និងត្រូវបង្ខំចិត្តដកថយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version