Update៖ ក្រុមឧទ្ទាមស៊ីរី អះអាងថាលោក អា សាដ ប្រធានាធិបតីបានរត់ភៀសខ្លួន!

ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានប្រកាសថា លោកប្រធានាធិបតី Bashar al-Assad បានរត់ចាកចេញពីប្រទេសស៊ីរីហើយ និងបានអំពាវនាវឱ្យប្រជាជនស៊ីរី ដែលកំពុងរស់នៅ ឯក្រៅប្រទេស ត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

ប្រភពពីសារព័ត៌មាន AFP។

នៅក្នុងការបង្ហោះមួយ លើបណ្ដាញ Telegram ក្រុមឧទ្ទាមស៊ីរី បានប្រកាសដូច្នេះថា ជនផ្ដាច់ការ Bashar al-Assad បានរត់ចេញពីប្រទេស ហើយយើងសូមប្រកាសពីការរំដោះទីក្រុងដាម៉ា។
ក្រុមឧទ្ទាមស៊ីរីបានបន្ថែមទៀតថា នៅបន្ទាប់ពីរយៈពេល៥០ឆ្នាំ នៃការគាបសង្កត់ពីរបបដឹកនាំដោយគណបក្ស Baath (គណបក្សរបស់លោក Bashar al-Assad) និង១៣ឆ្នាំនៃការប្រព្រឹត្ត ឧក្រិដ្ឋកម្ម អំពើផ្ដាច់ការ និងការបង្ខំឱ្យប្រជាជនភៀសខ្លួន…យើងសូមប្រកាសនៅថ្ងៃនេះពីការបិទបញ្ចប់យុគសម័យដ៏ខ្មៅងងឹត ហើយចាប់ផ្ដើមនៃសករាជថ្មីមួយសម្រាប់ស៊ីរី។
-ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងដែរថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេសស៊ីរីហើយ ជាមួយការបន្ថែមថាប្រធានាធិបតីស៊ីរីរូបនេះបានចាកចេញពីស៊ីរី តាមរយៈអាកាសយានដ្ឋានអន្តរជាតិដាម៉ាស មុននឹងកងកម្លាំងសន្តិសុខស៊ីរីចាកចេញពីអាកាសយានដ្ឋាននេះ។
ប៉ុន្តែ គេមិនទាន់ដឹងពីគោលដៅដែលលោក Assad ឆ្ពោះទៅនោះទេ។
ក្រុមមន្ត្រីអាមេរិក នៅមុននេះបន្តិច បានអះអាងថាពួកគេកំពុងតាមដានស្ថានការណ៍នៅស៊ីរី ជាមួយការព្យាករថារបបដឹកនាំ របស់លោក Assad អាចនឹងដួលរលំនៅប៉ុន្មានថ្ងៃ ទៀតនេះ នៅចំពោះមុខការវាយលុកលឿនដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរី និងក្រោយរដ្ឋាភិបាលស៊ីរីបានបាត់ទីក្រុងជាបន្តបន្ទាប់ដូចជា Aleppo, Hama Homs Daraa, Quneitra និងទីក្រុង Suwayda៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version