Update៖ ចៅអធិការ”វត្តស្លាកែត”នៅស្រុកកៀនស្វាយបំភ្លឺថា ព្រះអង្គពុំបានពុះដីឡូត៍លក់ដូចការចោទប្រកាន់នោះទេ!

(កណ្តាល)៖ ក្រោយ(ដើមរាំង) ផ្សព្វផ្សាយពាក់ព័ន្ធខ្លឹមសារថា ព្រះតេជគុណព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ព្រះអនុគណស្រុកកៀនស្វាយ និងជាចៅអធិការ(វត្តស្លាកែត)យកដីដែលនៅខាងក្រោយវត្ត មកពុះឡូត៍លក់ឱ្យគេសាងសង់(ចេតិយ)ក្នុង១ឡូត៍ៗតម្លៃ៥.០០០ដុល្លារនោះមក!។

-នៅថ្ងៃទី០៨.១២.២០២៤ ភ្នាក់ងារ(ដើមរាំង)បានចុះស្រាវជ្រាវបន្ថែមដល់ទីតាំង(វត្តស្លាកែត)នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ទន្ទឹមនិងនោះព្រះគ្រូ ខឹម សុផន ចៅអធិការ(វត្តស្លាកែត)បានមានសង្ឃដីកាបំភ្លឺប្រាប់(ដើមរាំង)ថា ព្រះអង្គពុំបានយកដីបឹង មកពុះឡូត៍លក់ ដូចការរិៈគន់នោះទេ!។
ចំពោះប្រវត្តិសាវតាដីនោះ គឺវត្តបានប្រមូលទិញ ពីប្រជាពលរដ្ឋអ្នកអាស្រ័យផល ជាបន្តបន្ទាប់..!។

ជាក់ស្ដែង ទិញកន្ទុយដីពីឈ្មោះ សែ អ៊ន និងឈ្មោះ គង់ ពៅ មានលិខិតផ្ទេរសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ដីធ្លីលេខ០០៨ ឃគគ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១។
លុះដល់ឆ្នាំ២០១៥ វត្តបានទិញដីពីឈ្មោះ គា ងៀប និងឈ្មោះ ពិន សុខ មានលិខិតផ្ទេរសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ដីធ្លីលេខ ៧៧៣ ឃគគ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ (ដីមានប័ណ្ណស្លាបមាន់ចំនួន០២ប័ណ្ណ)។

ក្នុងឆ្នាំ២០១៦ វត្តបានទិញកន្ទុយដីពីឈ្មោះ អៀវ ណៃ និងឈ្មោះ ម៉ក រិន មានលិខិតផ្ទេរសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ដីធ្លីលេខ ១៤៤ ឃគគ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦។

បន្ថែមពីនេះនៅឆ្នាំ២០២២ វត្តបានទិញកន្ទុយដីពីឈ្មោះ អ៊ឹម សុខា និងឈ្មោះ ចាន់ អេង មានលិខិតផ្ទេរសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ដីធ្លីលេខ ៨៧៥ ឃគគ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពង្រីកដីវត្ត អោយមានសោភ័ណ្ឌភាពស្អាត។

ជាទូទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែររបស់យើង វត្តជាទីតាំងសម្រាប់តម្កល់អដ្ឋិធាតុនិងជាទីបញ្ចុះសពបុព្វការីជនរបស់ពុទ្ធបរិស័ទ។
ដែលមានសទ្ធាជ្រះថ្លា នៅក្នុងទីវត្តអារាមដែលមានដីទំនេរ ហើយប្រគេនបច្ច័យតាមសទ្ធាជ្រះថ្លា ដើម្បីព្រះសង្ឃយកមកកសាងហេដ្ឋារចនាសម្ព័នក្នុងវត្ត និងសណ្ដាប់ធ្នាប់ ឱ្យរបៀបរៀបរយល្អ សមដូចពាក្យថា«វត្តស្ងប់ វត្តស្អាត វត្តរុងរឿង»ក្រោមការដឹកនាំរបស់ព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ជាព្រះចៅអធិការ និងអាចារ្យ គណៈកម្មការ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងនោះ អោយល្អប្រសើរ ដោយមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយ។

ចំពោះករណីគេហទំព័រសារព័ត៌មាន កន្លងមកបានចុះផ្សាយថា“វត្តស្លាកែត” នៅក្នុងស្រុកកៀនស្វាយ យកដីបឹងមកពុះឡូត៍លក់ ឬសូកប៉ាន់ដើម្បី អោយគេសង់ចេតិយ ក្នុងមួយប្លង់ៗ តម្លៃ ៥,០០០ដុល្លារនោះ ព្រះអង្គ ខឹម សុផន បញ្ជាក់ថា មិនមែនជាការទិញ-លក់ឡើយ..!។

គឺជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដើម្បីយកបច្ច័យ(ថវិកា)មកកសាងវត្តបន្តប៉ុណ្ណោះ។
ជាក់ស្តែង ដូចដែលមានសមិទ្ធិផលក្នុងវត្តស្រាប់ពិសេសនោះ គឺសាលាឆាន់ ដែលលោកទើបនឹងសាងសង់រួចថ្មីៗ។
ដែលចំណាយបច្ច័យអស់យ៉ាងច្រើន ហើយបច្ច័យនោះ ក៏បានមកពីការប្រគេនរបស់ម្ចាស់ចេតិយ មួយចំណែកដែលពុំមែនជាលក្ខខណ្ឌ ក្នុងការទិញលក់ដីឡូត៍ ដូចការចោទប្រកាន់នោះឡើយ។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមបងប្អូនសាធារណៈជន ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ មេត្តាជម្រាបជាព័ត៌មាន!។
ខណៈចៅអធិការវត្ត អាចារ្យគណៈកម្មការ ស្នើអោយសារព័ត៌មាន ដែលបានចុះផ្សាយកន្លងមក ធ្វើការចុះផ្សាយកែតម្រូវឡើងវិញ កុំអោយមានការភ័ន្តច្រឡំតទៅទៀត.!៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version