Update៖ លោក Zelenskiy អះអាងថាអ៊ុយក្រែនចង់បានសន្តិភាពពេញលេញមិនមែនត្រឹមតែបទឈប់បាញ់នោះទេ!

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា អ៊ុយក្រែនត្រូវការ ការធានាសន្តិភាពមិនមែនគ្រាន់តែបទឈប់បាញ់នោះទេ។ ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានបទឈប់បាញ់និងការចរចារវាងអ៊ុយក្រែន និងរុស្ស៊ី។
ប្រភពពីសារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយលោក Zelenskiyនៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ហើយបានប្តេជ្ញាថានឹងជួយបញ្ចប់ជម្លោះប៉ុន្តែមិនទាន់បានបញ្ជាក់ពីវិធីសាស្រ្តច្បាស់លាស់នៅឡើយទេ។ លោកបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការចរចាដើម្បីបញ្ចប់នូវអ្វីដែលលោកបានហៅថា «ភាពឆ្កួតលីលា» នៅអ៊ុយក្រែន។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន Truth Social ថា «លោក Zelensky និងអ៊ុយក្រែនចង់បានកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ភាពឆ្កួតៗ… គួរតែមានបទឈប់បាញ់ជាបន្ទាន់ ហើយការចរចាគួរតែចាប់ផ្តើម»។
ទោះជាយ៉ាងណា លោក Zelenskiy បានបញ្ជាក់ថា អ៊ុយក្រែនត្រូវការការធានាសន្តិភាព មិនមែនគ្រាន់តែបទឈប់បាញ់នោះទេ។ លោកបានព្រមានថា បទឈប់បាញ់ដោយគ្មានការធានា អាចនឹងត្រូវបានរំលោភបំពាន ដូចដែលធ្លាប់បានកើតឡើងពីមុន។ លោក Zelenskiy បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាពដើម្បីការពារប្រជាជនអ៊ុយក្រែន និងទប់ស្កាត់ការឈ្លានពានបន្ថែមទៀត។
«នៅពេលយើងនិយាយអំពីសន្តិភាពប្រកបដោយប្រសិទ្ធភាពជាមួយរុស្ស៊ី យើងត្រូវនិយាយអំពីការធានាប្រកបដោយប្រសិទ្ធភាពសម្រាប់សន្តិភាព។ ប្រជាជនអ៊ុយក្រែនចង់បានសន្តិភាពច្រើនជាង។សង្រ្គាមមិនអាចបញ្ចប់ដោយក្រដាសមួយសន្លឹក និងហត្ថលេខាមួយចំនួននោះទេ។ បទឈប់បាញ់ដោយគ្មានការធានាអាចនឹងកើតឡើងនៅពេលណាមួយក៏បានដែរ ដូចដែល លោក ពូទីន បានធ្វើកន្លងមក»៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version