បង្ក្រាបសង្វៀនបញ្ជល់មាន់ នៅស្រុកមុខកំពូល ឃាត់ខ្លួនបាន៣នាក់ បញ្ជូនទៅកាន់តុលាការ!

(កណ្ដាល)៖ មនុស្ស៣នាក់ត្រូវបានឃាត់ខ្លួន ខណៈរាប់សិបនាក់ទៀតរត់បាតជើងសព្រាត.ដោយសមត្ថកិច្ចប៉ូលីសស្រុក.ខេត្ត ប្រមូលបានរថយន្តរួមនិងម៉ូតូជាច្រើនគ្រឿង ដើម្បីយកមករក្សាទុក..!។

-ការបង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំ១នេះ ធ្វើឡើងនៅចំណុចដីចម្ការចេក ក្រោយភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីរសៀលទី០៩.១២.២០២៤។

ប្រភពបានឲ្យដឹងថា នៅពេលសមត្ថកិច្ចទៅដល់ស្រាប់តែ អ្នកញៀនល្បែងរាប់សិបនាក់ បានរត់ប្រសេកប្រសាចផ្អើលអស់អ្នកភូមិ.ដោយខ្លះរត់ចូលព្រៃ.ខ្លះរត់ចូលភូមិផ្សេងដែលនៅក្បែរ.ចោលម៉ូតូឡាន..!។
ប៉ុន្តែក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនបានចំនួន៣នាក់ ដើម្បីចាត់ការតាមនីតិវិធី.!។
ជនសង្ស័យទាំង៣នាក់៖ ទី១៖ ឈ្មោះ ជឹម ម៉ន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅសព្វថ្ងៃភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
២៖ ឈ្មោះ តឹក ចំរើន ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅសព្វថ្ងៃ ភូមិក្រោលគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ។
៣៖ ឈ្មោះ ឃ្លី យ៉ារ៉ូ ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅសព្វថ្ងៃភូមិ ពុកឬស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ចំពោះវត្ថុតាងរួមមាន៖ មាន់ជល់ចំនួន០២ក្បាល,ស៊ុមក្រុងមាន់ចំនួន១៤, កន្ត្រក់ដាក់មាន់ចំនួន០៣, ជ័រហ៊ុំសង្វៀនចំនួន០២ដុំ, កំរាលក្រាលជើងមាន់ចំនួន០៨, រថយន្តចំនួន០៤គ្រឿង, ម៉ូតូចំនួន៣០គ្រឿង, Passapp ចំនួន០១គ្រឿងនិងធុងទឹកកកចំនួន០១ផងដែរ។

-ទាន់ទិញបញ្ហានេះលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានថ្លែងប្រាប់(ដើមរាំង)នៅល្ងាចទី១០.១២.២០២៤ថា ជនសង្ស័យខាងលើ មន្ត្រីជំនាញបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version