Update៖ រដ្ឋមន្រ្តីការបរទេសអាមេរិក ជំរុញឱ្យតួកគីបញ្ចុះបញ្ចូលក្រុមហាម៉ាស់ ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់!

លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក នៅថ្ងៃសុក្រ(ទី១៣ខែធ្នូ)បាននិយាយថាលោកបានពិភាក្សាជាមួយប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសតួកគី អំពីសារៈសំខាន់ នៃការជំរុញក្រុមហាម៉ាស់ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្គាហ្សា។

ប្រភពពីសារព័ត៌មាន Reuters។

លោក Blinken បានសង្កត់ធ្ងន់លើតួនាទីរបស់តួកគី ក្នុងការបញ្ចុះបញ្ចូលហាម៉ាស់ ឱ្យទទួលយកកិច្ចព្រមព្រៀងនេះ។
លោក Blinken បាននិយាយ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ថានៅក្នុងការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតី Erdogan និងជាមួយរដ្ឋមន្ត្រីការបរទេស លោក Fidan យើងបាននិយាយអំពីការចាំបាច់នៃក្រុមហាម៉ាស់ ដែលនិយាយថា បាទ ចំពោះកិច្ចព្រមព្រៀង (Gaza) ដែលអាចធ្វើទៅបានដើម្បីជួយបញ្ចប់រឿងនេះ… យើងកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីដែលតួកគី ក្នុងការប្រើប្រាស់សំឡេងរបស់ខ្លួនជាមួយក្រុមហាម៉ាស ដើម្បីព្យាយាមនាំយករឿងនេះដល់ទៅជាទីបញ្ចប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version