Update៖ កងកម្លាំងរុស្ស៊ី បានទៅដល់ជាយក្រុង Pokrovsk នៅភាគខាងកើតអ៊ុយក្រែន!

កងកម្លាំងរុស្ស៊ី កំពុងឈានទៅមុខយ៉ាងលឿននៅភាគខាងកើតអ៊ុយក្រែន ដោយបានទៅដល់ជាយក្រុង Pokrovsk ដែលជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយ។ អ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ី បានអះអាងថាកងកម្លាំងពិសេសរបស់រុស្ស៊ីបានចូលទៅក្នុងទីក្រុងនិងបានគ្រប់គ្រងមជ្ឈមណ្ឌលដឹកជញ្ជូន។

ប្រភពពីសារព័ត៌មាន Reuters។

ការវាយយកទីក្រុង Pokrovsk នឹងផ្តល់អត្ថប្រយោជន៍យុទ្ធសាស្ត្រដល់រុស្ស៊ី ដោយអនុញ្ញាតឱ្យរុស្ស៊ីរំខានដល់ខ្សែផ្គត់ផ្គង់របស់អ៊ុយក្រែន និងបន្តការវាយលុកទៅកាន់តំបន់ផ្សេងទៀត។ ទីក្រុងនេះ ក៏ជាមជ្ឈមណ្ឌលផលិតធ្យូងថ្មដ៏សំខាន់មួយ សម្រាប់ឧស្សាហកម្មដែករបស់អ៊ុយក្រែន។
អ្នកសរសេរប្លុកយោធាគាំទ្ររុស្ស៊ី លោក Yuri Podolyaka ដែលមានដើមកំណើតនៅអ៊ុយក្រែន បាននិយាយថាកងកម្លាំងរុស្ស៊ីឥឡូវនេះកំពុងស្ថិតចម្ងាយត្រឹមតែ ១.៥ គីឡូម៉ែត្រពីទីក្រុង Pokrovsk បន្ទាប់ពីមានការរុញច្រានពីភាគខាងត្បូង… សមាជិកនៃក្រុមបំផ្លិចបំផ្លាញ និងឈ្លបយកការណ៍របស់រុស្ស៊ីបានចូលទៅក្នុងទីក្រុងរួចហើយ។ អ្នកសរសេរប្លុកសង្រ្គាមរុស្ស៊ីផ្សេងទៀត ក៏បានផ្តល់ព័ត៌មានស្រដៀងគ្នានេះដែរ។
ទោះជាយ៉ាងណា អ៊ុយក្រែន បានអះអាងថា កងទ័ពរបស់ខ្លួន នៅតែបន្តការពារទីក្រុង Pokrovsk ដែលជាទីក្រុងយុទ្ធសាស្ត្រមួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version