សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាល ពីចុងឆ្នាំ២០២៣។
យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពបានកំណត់យក អាទិភាពគន្លឹះ ៥គឺ៖ មនុស្សផ្លូវទឹកភ្លើង និងបច្ចេកវិទ្យាជាពិសេសគឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជាក៏ដូចជាឆ្លើយតបទៅនឹងតម្រូវ ការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងស្មារតីនេះ កម្ពុជាត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងលើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីពង្រឹងសមត្ថភាពភាពធន់និងការប្រកួតប្រជែងលើទីផ្សារជាពិសេសលើមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផង ដែលជាឱកាសឈានឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេស ដែល មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកិច្ចការអាទិភាពនិងចាំបាច់បំផុតដើម្បីលើកកម្ពស់ការប្រកួតប្រជែងនិងជំរុញពិពិធកម្មសេដ្ឋកិច្ចក្នុងគោលដៅកាត់បន្ថយអត្រាភាពក្រីក្រនិងវិសមភាពសង្គម។
ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ រហូតដល់មានលទ្ធភាព សមា ហរ័ណ ខ្លួនចូលទៅប្រព័ន្ធសេដ្ឋកិច្ច គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកែ លម្អជីវភាពរបស់ប្រជាពលរដ្ឋ និងអាចចូលរួមចំណែកជាអតិបរមា ក្នុង ការ ឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

ការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ -២០២៨ ត្រូវការជាចាំបាច់ដោយមិនអាចខ្វះបាននូវភាពម្ចាស់ការ ភាពជា អ្នក ដឹកនាំ របស់ក្រសួងស្ថាប័ននីមួយៗដែលមានចំណែកទទួល បន្ទុកតាម ផែន វិធានការគន្លឹះ ក៏ដូចជាយន្តការសម្របសម្រួលអន្តរក្រសួងស្ថាប័ន ដើម្បី ធានាប្រសិទ្ធភាពនិងភាពជោគជ័យ។

ផ្អែកតាមក្របខណ្ឌនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានវិធានការគន្លឹះចំនួន៥ និងផែនការសកម្មភាពចំនួន៤៥ ក្នុងនោះ ការ រៀប ចំបង្កើតមូលដ្ឋានទិន្នន័យ និងអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាច ចុះឈ្មោះដើម្បីកំណត់អត្តសញ្ញាណជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាច ទទួល បានអត្ថប្រយោជន៍នានាស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺ ជា កិច្ចការគន្លឹះមួយ។

បច្ចុប្បន្នកង្វះមូលដ្ឋានទិន្នន័យ គឺជាបញ្ហា ប្រឈម ដ៏ ធំសម្រាប់ការធានានូវប្រសិទ្ធភាព គណនេយ្យភាព ស័ក្តិសិទ្ធិភាព និង តម្លា ភាពនៃអន្តរាគមន៍នានាដែលក្រសួង ស្ថាប័នបាននិងកំពុង ត្រៀមរៀប ចំដោះ ស្រាយដោយភ្ជាប់ជាមួយកញ្ចប់អត្ថប្រយោជន៍ក្នុងកិច្ចគាំទ្រ និងការ លើកទឹកចិត្តសម្រាប់បងប្អូនស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ។

ក្នុងន័យនេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាច្រើនលើកក្នុងកម្រិតគណៈកម្មា ធិការ និងជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សមាគម ដើម្បីពិនិត្យអំពីតួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗដែលមានចែងនៅក្នុងយុទ្ធសាស្ត្រជាតិនេះ ជាពិសេសដើម្បីស្វែងរកយន្តការដ៏មាន ប្រសិទ្ធ ភាព ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ ក៏ដូចជាសំណូមពរ និង តម្រូវ ការចាំបាច់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

គណៈកម្មាធិការក៏បាន បន្ត ជំរុញការរៀបចំផែនការសកម្មភាពលម្អិតរបស់ក្រសួងស្ថាប័ន ដើម្បីធានា ប្រសិទ្ធ ភាពនៃការអនុវត្តយុទ្ធសាស្ត្រជាតិឱ្យបានទាន់ពេលវេលា និង ចំគោល ដៅ។ ជាសត្យានុម័ត ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ សមាគម ត្រូវមានទិន្នន័យច្បាស់លាស់ តាមប្រភេទ កម្រិត និង តាមភូមិសាស្រ្តជាចាំបាច់ ដើម្បីមានលទ្ធភាពក្នុងការរៀបចំផែនការ សកម្ម ភាព ក៏ដូចជាកិច្ចអន្តរាគមន៍នានាក្នុងការគាំទ្រដល់ អ្នកសេដ្ឋកិច្ច ក្រៅ ប្រព័ន្ធតាមវិស័យនីមួយៗ។

ទិន្នន័យតាមទម្រង់ឌីជីថលហើយដែលត្រូវអាចចែករំលែកផ្លាស់ប្តូរគ្នាបាន នឹងផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ក៏ដូចជាជួយលើកកម្ពស់ ផលិតភាព ពង្រីកមុខរបរ និងការប្រកួតប្រជែង រហូតដល់អាចសមាហរ័ណខ្លួនជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ស្របតាមយុទ្ធសាស្រ្តជាតិដែលបានកំណត់។
ក្នុងស្ថានភាពនេះ ការរៀប ចំ ប្រមូល និងកសាងមូលដ្ឋានទិន្នន័យតាមរយៈថ្នាលឌីជីថល គឺជាជម្រើស ដ៏សមស្រប ចំណេញពេលវេលា និងទាន់សភាពការណ៍។

ដើម្បីធានាសង្គតភាព និងភាពរលូននៃការកសាងមូលដ្ឋានទិន្នន័យ ដ៏មាន សារៈ សំខាន់នេះ រាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍លើ៣ចំនុច ទី១) អនុញ្ញាតឱ្យប្រើប្រាស់ថ្នាលឌីជីថលជាមធ្យោបាយសម្រាប់ចុះ ឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ទី២) អនុញ្ញាតឱ្យរៀបចំអនុក្រឹត្យ ដើម្បីឱ្យការ ចេញ វិញ្ញាបនបត្រទទួលស្គាល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយថ្នាល ឌីជី ថល មានអានុភាពគតិយុត្តក្នុងកម្រិតមួយ ។
ដែលក្រសួងស្ថាប័នពាក់ព័ន្ធ អាច ទទួលយកបានសម្រាប់ការផ្តល់ការគាំទ្រ និងការផ្តល់សេវានានា ជូនអ្នក ដែល បានចុះឈ្មោះ និងទី៣) អនុញ្ញាតឱ្យរៀបចំយុទ្ធនាការចុះឈ្មោះ អ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ទាប់ពីការចេញអនុក្រឹត្យនេះ។

តាមគោលការណ៍ខាងលើ លេខាធិការដ្ឋាននៃគណៈកម្មាធិការសម្រប សម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយអគ្គលេខា ធិការ ដ្ឋាន នៃគណៈកម្មាធិការធុរកិច្ចនិងសេដ្ឋកិច្ចឌីជីថល ក្នុងការរៀបចំ ប្រព័ន្ធ ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល រហូតទទួល បាន លទ្ធផល និងដាក់ឱ្យដំណើរការជាផ្លូវការ។

ថ្នាលចុះឈ្មោះនេះ មានឈ្មោះជាផ្លូវការ ថ្នាលឌីជីថលសម្រាប់ ការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ថ្នាលនេះត្រូវបានរៀបចំឱ្យមានលទ្ធភាព ក្នុងការ ធ្វើ សន្ធាន កម្មជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗទៀតផងដែរ។
លក្ខណៈ ពិសេសសំខាន់ៗរបស់ថ្នាលមានដូចជា ការប្រើប្រាស់បច្ចេកវិទ្យា AI-Assisted ដើម្បីសម្រួលដល់ការបំពេញទិន្នន័យ ការទាញយក ទិន្ន ន័យ ដោយស្វ័យប្រវត្តិចេញពីអត្តសញ្ញាណប័ណ្ណ ការចូលទៅប្រើ ប្រាស់ ប្រព័ន្ធ ដោយប្រើប្រាស់ថ្នាល CamDigiKey សម្រាប់មន្ត្រី និងបុគ្គលិក ផ្នែកខាងក្រោយ ដើម្បីធានានូវការកំណត់អត្តសញ្ញាណរបស់អ្នក ប្រើប្រាស់ បានត្រឹមត្រូវ និងច្បាស់លាស់ ការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាល ផ្លាស់ប្តូរ ទិន្នន័យកម្ពុជា (CamDx) របស់រាជរដ្ឋាភិបាលកម្ពុជា ការបញ្ចាក់ភាព ត្រឹម ត្រូវ និងពិតប្រាកដរបស់វិញ្ញាបនបត្រតាមរយៈថ្នាល verify.gov.kh និង ការ ផ្ទៀងផ្ទាត់ទិន្នន័យជាមួយទិន្នន័យអត្តសញ្ញាណកម្ម និងទិន្នន័យរបស់ រាជ រដ្ឋាភិបាលទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធផ្អែកតាម តម្រូវការ ក្នុងការ រៀប ចំ និងផ្តល់កញ្ចប់អត្ថប្រយោជន៍ជូនប្រជាជនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងអនុញ្ញាតឱ្យមាន មធ្យោ បាយ ចុះឈ្មោះជាច្រើនជម្រើស ជូនប្រជាពលរដ្ឋដោយឥត បង់ថ្លៃ សេវា និងតាមការស្ម័គ្រចិត្តដោយពឹងផ្អែកលើព័ត៌មានពីការធ្វើស្វ័យប្រកាស ។

ការចុះឈ្មោះនេះផ្តោតចំពោះក្រុមគោលដៅរួមមាន៖ សហគ្រាស ធុន មី ក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិត ម្តង ម្កាល និង បុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និងឬ ការងារ នៅក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ដើម្បីធានាដល់កិច្ចដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមការងារបានសាកល្បង ចំពោះក្រុមគោលដៅអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ចំនួន ១៥១នាក់ ដែលជាលទ្ធផលបានបង្ហាញថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគ ច្រើន រហូតដល់៧៣%បានចំណាយពេលចុះឈ្មោះ ចន្លោះ ពី ៥-១០ នាទី និង១៧% បានចំណាយពេលចុះឈ្មោះក្រោម ៥នាទី និង ១០% ចំណាយពេលលើសពី ១៥នាទី។

ប្រជាពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះលើថ្នាលឌីជីថលនេះ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធក្នុងទម្រង់ ឌីជីថល ដែលមានតម្លៃគតិយុត្តក្នុងកម្រិតមួយអាចប្រើប្រាស់ សម្រាប់ ទទួល បានអត្ថប្រយោជន៍ពីកិច្ចអន្តរគមន៍របស់រាជរដ្ឋាភិបាល។

ការចុះឈ្មោះអាចធ្វើឡើងតាម ២វិធី៖
ទី១៖ ចុះឈ្មោះដោយខ្លួនឯង តាមរយៈវេបផតថល www.informal.digitaleconomy.gov.kh និងកម្មវិធីទូរស័ព្ទដៃ CAM-IE។
ទី២៖ ចុះឈ្មោះតាមរយៈភ្នាក់ងារចុះឈ្មោះ។
ដើម្បីជួយសម្រួលដល់ការចុះ ឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស ចំពោះមុខ គឺក្រសួងបាន សហការបង្កើតយន្តការចុះឈ្មោះជាមួយភ្នាក់ងារដៃគូធនាគារចំនួន៥ រួមមាន៖ នៅតាមសាខាធនាគារ WING, ACLEDA, ABA, SME និង ARDB ជាដើម ដោយឥតគិតថ្លៃ។

ដើម្បីជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចប្រព័ន្ធ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធមានភារកិច្ចដូចខាងក្រោម៖ ១៖ យុទ្ធនាការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង និងសារៈសំខាន់នៃការ ចុះឈ្មោះ និងរបៀបនៃការចុះឈ្មោះជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
២៖ ពិនិត្យ តាមដានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសរកឱ្យឃើញនូវបញ្ហាប្រឈមក្នុងការចុះឈ្មោះ និងលទ្ធភាពនៃការចែករំលែកទិន្នន័យតាមថ្នាលឌីជីថលរវាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ
៣៖ សម្របសម្រួល ។
ដោះស្រាយបញ្ហាប្រឈមនានាដែលនាំឱ្យមានការរាំងស្ទះក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានទាន់ពេលវេលានិងចំគោលដៅ
៤៖ ចូលរួមដឹងសុខទុក្ខអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចូលរួមដោះ ស្រាយ ផលវិបាកនានាស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

៥៖ ផ្តល់ទំនុកចិត្ត ភាពជឿជាក់មកលើភ្នាក់ងារចុះឈ្មោះ មន្ត្រីមានសមត្ថកិច្ចជំនាញនិងគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការផ្តល់កញ្ចប់អត្ថប្រយោជន៍និងបង្ករលទ្ធភាពអភិវឌ្ឍបន្ទាប់ពីបានចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *