លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់លោកខាងលិចថា កំពុងជំរុញឱ្យរុស្ស៊ីឱ្យដើរហួស (បន្ទាត់ក្រហម)ដែលជាស្ថានភាពដែលរុស្ស៊ីបានព្រមានថា នឹងមិនអត់ឱនឱ្យឡើយ ហើយនឹងចាត់វិធានការឆ្លើយតប។ ប្រភពពីសារព័ត៌មាន Reuters។
ក្នុងកិច្ចប្រជុំមួយជាមួយ លោក ពូទីន មន្ត្រីការពារជាតិបានសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឈន៍និងការដាក់ពង្រាយមីស៊ីលរបស់សហរដ្ឋអាមេរិក។ លោកបានព្រមានថា រុស្ស៊ីនឹងលុបចោលការរឹតបន្តឹង លើការដាក់ពង្រាយមីស៊ីលរបស់ខ្លួន ប្រសិនបើអាមេរិកបន្តដាក់ពង្រាយមីស៊ីល។
ទោះជាយ៉ាងណា លោក ពូទីន បានបញ្ជាក់ថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺសម្រាប់តែការពារប៉ុណ្ណោះ៕