Update៖ អ៊ុយក្រែន អះអាងថាកងទ័ពកូរ៉េខាងជើងយ៉ាងច្រើនបានស្លាប់នៅតំបន់ Kursk!

កាលពីថ្ងៃចន្ទ(ទី១៦ខែធ្នូ) ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន បានរាយការណ៍ឱ្យដឹងថា ទាហានកូរ៉េខាងជើង៣០នាក់បានស្លាប់ឬរងរបួសនៅក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Kursk របស់រុស្ស៊ីកាលពីចុងសប្តាហ៍។

ប្រភពពីសារព័ត៌មាន Reuters។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយថា រុស្ស៊ីកំពុងប្រើប្រាស់កងទ័ពកូរ៉េខាងជើង ក្នុងចំនួនដ៏ច្រើនដើម្បីវាយប្រហារ នៅតំបន់ Kursk។ តំបន់នេះ គឺជាតំបន់ដែលអ៊ុយក្រែន បានវាយលុកចូលកាលពីខែសីហា។
ទោះជាយ៉ាងណា រុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយ លើការអះអាងរបស់អ៊ុយក្រែននេះទេ។ រុស្ស៊ី មិនដែលបញ្ជាក់ ឬបដិសេធ ពីវត្តមានរបស់កងទ័ពកូរ៉េខាងជើង នៅក្នុងប្រទេសរបស់ខ្លួនឡើយ។
អ៊ុយក្រែន បានអះអាងថា ការខាតបង់របស់កូរ៉េខាងជើង បានកើតឡើងនៅជុំវិញភូមិ Plekhovo, Vorozhba និង Martynovka ក្នុងតំបន់ Kursk។ អ៊ុយក្រែន ក៏បានបញ្ជាក់ថា ក្រុមវាយប្រហារកំពុងត្រូវបានបំពេញបន្ថែមដោយទាហានថ្មី មកពីកូរ៉េខាងជើង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version