Update៖ ហ្វីលីពីន បញ្ជូនសម្ភារៈយោធាទៅកាន់តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal!

ហ្វីលីពីន បានបញ្ជូនសម្ភារៈនិងគ្រឿងបរិក្ខារទៅឱ្យបុគ្គលិកយោធារបស់ខ្លួននៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង ដែលបានបង្កឱ្យមានការតវ៉ាពីសំណាក់ប្រទេសចិន។

ប្រភពពីសារព័ត៌មាន Reuters។

ឆ្មាំឆ្នេរសមុទ្រចិនបានចោទប្រកាន់ហ្វីលីពីន នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា បានបញ្ជូននាវាចម្បាំងទៅកាន់ តំបន់ Second Thomas Shoal ដោយខុសច្បាប់និងដោយគ្មានការអនុញ្ញាតពីប្រទេសចិន។
ទោះជាយ៉ាងណា ហ្វីលីពីនបានបញ្ជាក់ថា បេសកកម្មនេះធ្វើឡើងកាលពីដើមខែធ្នូនេះ ដើម្បីផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់ទាហាន ដែលនឹងមិនអាចវិលត្រឡប់ទៅជួបជុំគ្រួសារ ក្នុងឱកាសបុណ្យទាននោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version