រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែធ្នូនេះ បាននិយាយថា កូរ៉េខាងត្បូងកំពុងត្រៀម ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ជាមួយកូរ៉េខាងជើង។
ប្រភពពីសារព័ត៌មានReuters។
លោក Cho Tae-yul ប្រមុខការទូតកូរ៉េខាងត្បូង បាននិយាយថា ក្រុមការងាររបស់លោក បាននិងកំពុងត្រៀមរៀបចំផែនការមួយ សម្រាប់លទ្ធភាពនៃការចាប់ផ្តើមឡើងវិញ នូវកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង…!។
ដោយលើកឡើងអំពីការដែល លោក ត្រាំ ជ្រើសរើសអតីតនាយកស៊ើបការណ៍សម្ងាត់ជាតិរបស់លោក សម្រាប់តំណែង ។
បេសកជនទទួលបន្ទុកបេសកកម្មពិសេស រួមមានទាំងគោលនយោបាយកូរ៉េខាងជើង លោក Cho បានបន្តថា យើងចាត់ទុកការតែងតាំងនោះ ជាភស្តុតាងមួយបង្ហាញថា លោក ត្រាំ មិនព្រងើយកន្តើយចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងឡើយ។
លោក Cho បានលើកឡើងថាហេតុដូច្នេះហើយ យើងចាំបាច់ត្រូវតែឆ្លើយតបឱ្យសកម្មជាងបច្ចុប្បន្ន។
ការទាក់ទងបស់យើង ជាមួយកូរ៉េខាងជើង ត្រូវបានកាត់ផ្តាច់ទាំងស្រុង ដោយសារពួកគេមិនព្រមទទួលយក ការសន្ទនានិងការចរចា ប៉ុន្តែពួកយើង នៅតែបើកទ្វារចំហជានិច្ច ចំពោះឱកាសនានា ដើម្បីនិយាយគ្នាជាមួយកូរ៉េខាងជើង រួមទាំងបញ្ហានុយក្លេអ៊ែរ ប្រសិនបើមានឱកាសបែបនោះ។
-ទីក្រុងព្យុងយ៉ាង បានធ្វើព្រងើយអស់រយៈពេល៤ឆ្នាំមកហើយ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការបន្តកិច្ចសន្ទនាឡើងវិញ ដោយឥតមានលក្ខខណ្ឌ។
ទោះបែបនេះក៏ដោយ ក្រុមការងាររបស់លោក ត្រាំ បាននិងកំពុងព្យាយាមជំរុញចង់ ឱ្យមានកិច្ចពិភាក្សាគ្នាផ្ទាល់ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្រោមក្តីសង្ឃឹមថា នឹងអាចជួយបន្ថយភាពតានតឹង។
នៅចន្លោះឆ្នាំ២០១៧-២០២១ លោក ត្រាំ ធ្លាប់ជួបចាប់ដៃ លោក គីម ជុងអ៊ុន នៅព្រំដែនអន្តរកូរ៉េ ហើយបើកកិច្ចប្រជុំកំពូល២លើកជាមួយគ្នាថែមទៀត៕