Update៖ អាមេរិក បន្តវាយប្រហារលើមូលដ្ឋានរបស់ ក្រុមហ៊ូទីយេម៉ែន!

យោធាអាមេរិក កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ បានវាយប្រហារតាមអាកាសលើឃ្លាំងស្ដុកមីស៊ីល និងទីបញ្ជាការគ្រប់គ្រងមួយរបស់ក្រុមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ នៅរដ្ឋធានីសាណា នៃប្រទេសយេម៉ែន។

ប្រភពពីសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាលរបស់យោធាអាមេរិក បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន មានគោលដៅបង្អាក់ និងបំផ្លាញសមត្ថភាព ធ្វើប្រតិបត្តិការរបស់ក្រុមហ៊ូទី តួយ៉ាងដូចជាការវាយប្រហារលើនាវាចម្បាំងអាមេរិក និងកប៉ាល់ដឹកទំនិញនៅក្នុងតំបន់សមុទ្រក្រហម ឈូងសមុទ្រ Bab al-Mandeb និងឈូងសមុទ្រ Aden។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សហរដ្ឋអាមេរិក ក៏បានបើកការវាយប្រហារ តាមផ្លូវអាកាសសំដៅលើទីបញ្ជាគ្រប់គ្រងរបស់ ក្រុមហ៊ូទី..!៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version