Update៖ ប៉ាគីស្ថាន ចាត់ទុកការលើកឡើងរបស់អាមេរិកថា អះអាងដោយគ្មានមូលដ្ឋាននិងគ្មានហេតុផល!

កាលពីថ្ងៃ(សៅរ៍ ទី២១ ខែធ្នូ)ក្រសួងការបរទេសប៉ាគីស្ថាន ចាត់ទុកការលេីកឡេីងរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ដែលថាកម្មវិធីមីស៊ីលរបស់ប៉ាគីស្ថានអាចគំរាមកំហែងដល់សហរដ្ឋអាមេរិកនាពេលខាងមុខថាជាការអះអាងដែលគ្មានមូលដ្ឋាននិងគ្មានហេតុផល។
ប្រភពពីសារព័ត៌មាន Reuters។
កាលពីដើមសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក លោក Jon Finer បាននិយាយថា ការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ប៉ាគីស្ថាន កំពុងក្លាយជាការគំរាមកំហែងដែលអាចកើតមាន។
ឆ្លេីយតបនឹងការលេីកឡេីងនោះ ក្រសួងការបរទេសប៉ាគីស្ថាន បញ្ជាក់ថា «ការដែលយល់ឃេីញថាមានលក្ខណៈគំរាមកំហែងគឺគ្មាន មូលដ្ឋានច្បាស់លាស់គ្មានហេតុផលនិងប្រេីអារម្មណ៍នៃ ប្រវត្តិសាស្ត្រ»។
តាមក្រសួងការបរទេសប៉ាគីស្ថាន សមត្ថភាពជាយុទ្ធសាស្ត្ររបស់ខ្លួនគឺសម្រាប់តែការពារអធិបតេយ្យភាព និងរក្សាស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះ ហើយមិនគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version