Update៖ ក្រុមហ៊ូទី យេម៉ែន បាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក F-18នៅសមុទ្រក្រហម!

កាលពីថ្ងៃអាទិត្យ(ទី២២ខែធ្នូ)ក្រុម Houthi របស់យេម៉ែនបានអះអាងថាបានបាញ់ទម្លាក់យន្តហោះចម្បាំង F-18 របស់សហរដ្ឋអាមេរិកក្នុងការវាយប្រហារលើនាវាផ្ទុកយន្តហោះនៅសមុទ្រក្រហម។

ប្រភពពីសារព័ត៌មានAnadolu។

អ្នកនាំពាក្យយោធាលោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំង Houthi បាន “រារាំងការវាយប្រហារដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសលើយេម៉ែន” ។

លោកបាននិយាយថា “នាវាផ្ទុកយន្តហោះ USS Harry S. Truman និងនាវាពិឃាតជាច្រើនគ្រឿងរបស់ខ្លួន ត្រូវបានតម្រង់គោលដៅ ខណៈដែលការវាយប្រហារយ៉ាងចាស់ដៃលើយេម៉ែនបានចាប់ផ្តើមកាលពីយប់មិញ”។

លោក Saree បានពន្យល់ថា ប្រតិបត្តិការនេះ “ត្រូវបានអនុវត្តដោយប្រើកាំជ្រួច Cruise 8 គ្រឿង និងយន្តហោះគ្មានមនុស្សបើក 17 គ្រឿង ដែលបណ្តាលឱ្យមានការទម្លាក់យន្តហោះចម្បាំង F-18 ខណៈពេលដែលនាវាពិឃាដព្យាយាមស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់យេម៉ែន” ។

នៅព្រឹកថ្ងៃអាទិត្យ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសថា យន្តហោះចម្បាំង F/A-18 របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានទម្លាក់នៅលើសមុទ្រក្រហម។

កាលពីថ្ងៃព្រហស្បតិ៍ យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើទីក្រុងឆ្នេរសមុទ្រ Al-Hudaydah និងរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន ដើម្បីជាការសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ Houthi និងមីស៊ីល។

ការវាយប្រហារនេះ គឺជារលកទីបីនៃការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយទីក្រុង Tel Aviv ប្រឆាំងនឹងទីតាំងដែលកាន់កាប់ដោយក្រុម Houthi ក្នុងប្រទេសយេម៉ែនចាប់តាំងពីខែកក្កដា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version