លោក Dmytro Lubinets ស្នងការសភាអ៊ុយក្រែន ទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា កងកម្លាំងរុស្ស៊ី កាលពីថ្ងៃ(អាទិត្យទី២២ខែធ្នូ) បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន៥ នាក់។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែធ្នូ។
លោក Lubinets សរសេរនៅលើ Telegram ថា ទាហានរុស្ស៊ី បានបាញ់សម្លាប់ទាហានអ៊ុយក្រែនគ្មានអាវុធទាំង ៥នាក់ បន្ទាប់ពីចាប់ខ្លួនពួកគេ។
លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែបានបញ្ជាក់ថា នឹងរាយការណ៍ករណីនេះទៅកាន់អង្គការសហប្រជាជាតិ។
លោក Lubinets សង្កត់ធ្ងន់ថា ឧក្រិដ្ឋជនសង្រ្គាមរុស្ស៊ី ដែលបាញ់អ្នកទោសសង្គ្រាមអ៊ុយក្រែន គួរតែត្រូវបាននាំមកនៅចំពោះមុខតុលាការអន្តរជាតិ និងផ្តន្ទាទោសដោយការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
ករណីនេះរុស្ស៊ី មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ៕