Update៖ លោក យ៉ាហ៊ូ និយាយថាអ៊ីស្រាអែលនឹងបន្តធ្វើសកម្មភាពប្រឆាំងក្រុមហ៊ូទី!

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថាអ៊ីស្រាអែលនឹងបន្តធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេសយេម៉ែន ដោយចោទក្រុមឧទ្ទាមមួយនេះថាកំពុងបង្កការគំរាមកំហែងដល់ការដឹកជញ្ជូនតាមសមុទ្ររបស់ពិភពលោក និងសណ្ដាប់ធ្នាប់អន្តរជាតិ។

ប្រភពពីសារព័ត៌មានAnadolu។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយជាវីដេអូ កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ លោក Netanyahu បានសង្កត់ធ្ងន់យ៉ាងខ្លីថា «ខណៈពួកយើងកំពុងធ្វើសកម្មភាពយ៉ាងពេញទំហឹងប្រឆាំងនឹងក្រុមបក្ស សម្ព័ន្ធនៃសភាវៈអាក្រក់របស់អ៊ីរ៉ង់ ដូច្នេះយើងក៏នឹងធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូទីផងដែរ»។

ការអត្ថាធិប្បាយបែបនេះរបស់លោក Netanyahu កើតមានឡើងមួយថ្ងៃ ក្រោយមីស៊ីលមួយ គ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន បានធ្លាក់លើតំបន់មួយនៃទីក្រុង Tel Aviv ដោយបណ្ដាលឱ្យមនុស្សជាច្រើននាក់រងរបួសស្រាល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version