Update៖ លោក ហ្សេលេនស្គី ប្រតិកម្មនិងនាយករដ្ឋមន្រ្តីស្លូវ៉ាគី ដែលមិនព្រមឈប់ប្រើឧស្ម័នរុស្ស៊ី!

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានរិៈគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ដែលស្ទាក់ស្ទើរ ក្នុងការឈប់ប្រើប្រាស់ឧស្ម័នរុស្ស៊ី ។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ។

លោក ហ្សេលេនស្គី បានថ្លែងបែបនេះ បន្ទាប់ពីលោក Fico ជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ។
លោក Fico ចោទលោក ហ្សេលេនស្គី ថាបានជំទាស់ នឹងការដឹកជញ្ជូនឧស្ម័ន ឆ្លងកាត់អ៊ុយក្រែន មកស្លូវ៉ាគី ។
ដែលពឹងផ្អែកលើការផ្គត់ផ្គង់ឧស្ម័ន តាមប្រទេសជិតខាងខ្លួនមួយនេះ។
លោក ហ្សេលេនស្គី និយាយថា ស្លូវ៉ាគីនឹងទទួលបាន សំណងពីការខាតបង់ ដែលបណ្តាលមកពីការផុតកំណត់ ក៏ដូចជាជម្រើសបញ្ជូនឧស្ម័នឆ្លងកាត់ ដែលមិនមែនជារបស់រុស្ស៊ី។
ប៉ុន្តែលោក ហ្សេលេនស្គី និយាយថា លោក Fico មិនចង់បានសំណងនោះទេ។
ដោយមិនលម្អិត លោក ហ្សេលេនស្គី បញ្ជាក់ថា លោក Fico ចាប់អារម្មណ៍តែលើឧស្ម័នរបស់រុស្ស៊ី ហើយថាលុយ ៥០០លានដុល្លារក្នុងមួយឆ្នាំ គឺជាចំណែកនៃភាគហ៊ុន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version