Update៖ ផ្ទុះរោងចក្រ១កន្លែង នៅប្រទេសតួកគី ស្លាប់១១នាក់និងរបួស៧នាក់!

មានករណីផ្ទុះដ៏ខ្លាំងមួយ នៅរោងចក្រគ្រឿងផ្ទុះ ក្នុងខេត្ត Balikesir ភាគពាយ័ព្យប្រទេសទួកគី កាលពីថ្ងៃអង្គារ បណ្តាលឱ្យមនុស្ស១១នាក់ស្លាប់ និង របួស៧នាក់។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែធ្នូ។

រដ្ឋមន្រ្តីមហាផ្ទៃតួកគី លោក Ali Yerlikaya បានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងបានប្រកាសថា ការស៊ើបអង្កេត ត្រូវបានធ្វើឡើង ដើម្បីរកមូលហេតុនៃការផ្ទុះនេះ។

លោក Yerlikaya បាននិយាយថា មូលហេតុនៃការឆេះកំពុងត្រូវបានស៊ើបអង្កេតយ៉ាងម៉ត់ចត់ គ្មានការសង្ស័យនៃការបំផ្លិចបំផ្លាញនៅក្នុងឧប្បត្តិហេតុនេះទេ។

វីដេអូដែលថតនៅកន្លែងកើតហេតុ បានបង្ហាញពីភាពខ្លាំងក្លានៃការផ្ទុះ ដែលបានបំផ្លាញអគាររោងចក្រ និងបង្កឱ្យមានអគ្គីភ័យ។
ក្រុមពន្លត់អគ្គីភ័យ និងក្រុមសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version