កាលពីថ្ងៃអង្គារ(ទី២៤ ខែធ្នូ) រដ្ឋមន្ត្រីការបរទេសស៊ីរីថ្មី លោក Asaad Hassan al-Shibani បានប្រាប់អ៊ីរ៉ង់ កុំឱ្យបង្កភាពចលាចលនៅក្នុងប្រទេសស៊ីរី ហើយត្រូវគោរពឆន្ទៈ របស់ប្រជាជនស៊ីរី និងអធិបតេយ្យរបស់ស៊ីរី។
ប្រភពពីសារព័ត៌មាន Reuters។
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក Shibani បានសរសេរដូច្នេះថា «អ៊ីរ៉ង់ត្រូវតែគោរពឆន្ទ:របស់ប្រជាជនស៊ីរី និងអធិបតេយ្យព្រមទាំងសន្តិសុខរបស់ស៊ីរី។ យើងព្រមានពួកគេ (អ៊ីរ៉ង់) កុំឱ្យបង្កចលាចលនៅក្នុងប្រទេសស៊ីរី ហើយយើងនឹងឱ្យពួកគេទទួលខុសត្រូវចំពោះផលវិបាកដែលបង្កឡើងដោយការអត្ថាធិប្បាយលើកចុងក្រោយ កន្លងទៅនេះ»។ លោក Shibani មិនបានបញ្ជាក់ថាតើអ្វីទៅជាការអត្ថាធិប្បាយលើកចុងក្រោយដែលលោកបានលើកឡើងនោះទេ៕