Update៖ ជប៉ុន ចង់ពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិកបន្ថែមទៀត!

កាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូ លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថារូបលោកចង់ពង្រឹងសម្ព័ន្ធភាពនៃប្រទេសរបស់លោកជាមួយអាមេរិក ខណៈ លោកកំពុងជំរុញឱ្យមានជំនួបជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រភពពីសារព័ត៌មាន Reuters។
ជប៉ុនជាប្រទេសមួយដែលមានទីតាំងភូមិសាស្ត្រនៅក្បែរចិន និងកូរ៉េខាងជើងដែលសុទ្ធសឹងតែជាប្រទេសមានអាវុធនុយក្លេអ៊ែរ ហើយមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ីដែលជា ប្រទេសមហាអំណាចនុយក្លេអ៊ែរ។ ថ្លែងនៅឯសន្និសីទមួយ លោក Ishiba បានកត់សម្គាល់ថា(ខ្ញុំគិតថាវាពិតជាមានសារៈសំខាន់ក្នុងការពង្រឹងសម្ព័ន្ធភាពអាមេរិក និងជប៉ុនឱ្យកាន់តែរឹងមាំ… ហើយ ចែករំលែកការយល់ឃើញរួមគ្នាចំពោះស្ថានភាពនៅក្នុងតំបន់អាស៊ីឦសាន)៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version