អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី២៦ ខែធ្នូខាងមុខនេះ!

(កោះកុង)៖ កាលពីល្ងាចថ្ងៃទី២៥ធ្នូឆ្នាំ២០២៤ «អាកាសយានដ្ឋានអន្តរជាតិតារាសាគរ» បានរៀបចំពិធីក្រុងពាលី ត្រៀមស្វាគមន៍ «ការហោះហើរក្នុងស្រុកលើកដំបូង»ជាលក្ខណៈ(Charter/ជើងហោះហើរជួល) ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ នេះ។

ពិធីក្រុមពាលីនេះរៀបចំឡើងក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក លី ម៉ុងឈិន (Li Meng chen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment Co.,LTD។
គួរបញ្ជាក់ថា អាកាសយានដ្ឋានតារាសាគរ ដំណាក់កាលទី១ អភិវឌ្ឍន៍លើផ្ទៃដី២១៨ហិកតា និង មានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា។ ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ (ពីរយលានដុល្លារ)។គេរំពឹងថា ពេលដំណើរការពេញលេញ នឹងទទួលបានអ្នកដំណើរ៧លាននាក់ នជាមយយមុខទំនិញ១ម៉ឺនតោន ក្នុង១ឆ្នាំ និង បន្តកើនអ្នកដំណើរដល់២០លាននាក់ និង ទំនិញ៦ម៉ឺនតោន ក្នុង១ឆ្នាំចាប់ពីឆ្នាំ២០៣០-២០៥០។
ការចាប់ផ្តើមស្វាគមន៍ជើងហោះហើរជួល ឆាតទើរ (Charter/ជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ) សាកល្បងក្នុងស្រុកក្នុងជំហានដំបូងរបស់ខ្លួននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ រវាងរាជធានីភ្នំពេញ+កោះកុង (តារាសាគរ) ដែលជាការចាប់ផ្តើមនៃការធ្វើដំណើរតាមផ្លូវអាកាសដំបូងនៅតំបន់ឆ្នេរនៃខេត្តកោះកុងដំបូងគេនៃកម្ពុជា ដែលនឹងចូលរួមចំណែកដល់ការជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និង ឧស្សាហកម្មនៃខេត្តកោះកុង ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version