Update៖ អាជ្ញាធរថ្មីរបស់ស៊ីរី បើកការបង្ក្រាបតំបន់ឆ្នេរមួយក្រោយស្លាប់ប៉ូលិស១៤នាក់!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៦ខែធ្នូ)ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អាជ្ញាធរថ្មីរបស់ប្រទេសស៊ីរីបានបើកការបង្រ្កាបសន្តិសុខនៅក្នុងតំបន់ឆ្នេរមួយ ដែលប៉ូលិស ១៤នាក់ត្រូវបានសម្លាប់មួយថ្ងៃមុន ហើយប្តេជ្ញាបន្តតាមប្រមាញ់ «៊សំណល់នៃរដ្ឋាភិបាល Bashar al-Assad ដែលត្រូវបានចោទប្រកាន់ពីការវាយប្រហារនេះ។

ប្រភពពីសារព័ត៌មាន Reuters។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងខេត្ត Tartous ដែលជាតំបន់មួយ ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាមនិកាយ Alawite ដែលជាសាខាមួយនៃឥស្លាមស៊ីអ៊ីត (Shi’ite Islam) របស់លោក Assad។ ការវាយប្រហារនេះបានបង្កើនភាពតានតឹងផ្នែកនិកាយនៅក្នុងប្រទេសស៊ីរី ដែលឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយក្រុមអ៊ីស្លាមនិកាយស៊ុននី។
ក្រុម Hayat Tahrir al-Sham (HTS) ដែលជាក្រុមឧទ្ទាម ដែលបានផ្តួលរំលំលោក Assad បានប្តេជ្ញាការពារក្រុមសាសនាជនជាតិភាគតិច និងបានអំពាវនាវឱ្យមានការរួបរួមជាតិ។ ប៉ុន្តែ ការវាយប្រហារនេះបានបង្កើនការព្រួយបារម្ភ អំពីស្ថិរភាពនិងសន្តិសុខនៅក្នុងប្រទេសស៊ីរី និងបង្ហាញពីបញ្ហាប្រឈម ដែលរដ្ឋាភិបាលថ្មីកំពុងប្រឈមមុខក្នុងការគ្រប់គ្រងប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version