Update៖ ចិនស្នើឱ្យហ្វីលីពីន បន្ថយភាពតានតឹងនឹងវិលមករកសន្តិភាព!

កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ក្រសួងការបរទេសចិនបានស្នើឱ្យហ្វីលីពីន ត្រឡប់មករកការអភិវឌ្ឍដោយសន្តិភាព ដែលបាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងម៉ានីល ក្នុងការយកប្រព័ន្ធមីស៉ីលរយៈចម្ងាយមធ្យមរបស់អាមេរិក ទៅធ្វើសមយុទ្ធយោធានឹងអាចនាំមកនូវហានិភ័យ នៃការរត់ប្រណាំងអាវុធក្នុងតំបន់ប៉ុណ្ណោះ។
ប្រភពពីសារព័ត៌មាន Reuters។

ប្រព័ន្ធមីស៉ីល Typhon របស់អាមេរិក ដែលអាចបំពាក់មីស៉ីលគ្រូស មានសមត្ថភាពវាយប្រហារគោលដៅរបស់ចិន ត្រូវបាននាំយកមកសម្រាប់ការធ្វើសមយុទ្ធរួមគ្នា កាលពីដើមឆ្នាំនេះ។ នៅដើមសប្តាហ៍នេះដែរ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និយាយថា ការ ដាក់ ពង្រាយប្រព័ន្ធមីស៉ីល Typhon សម្រាប់ សមយុទ្ធ រួម គឺ ត្រឹមត្រូវ ស្របច្បាប់ និង មិនខុសអ្វីឡើយ។ បើតាមប្រមុខការពារជាតិរូបនេះ ហ្វីលីពីន ក៏គ្រោងនឹងទិញប្រព័ន្ធមីស៉ីលរយៈចម្ងាយមធ្យមនេះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning
លោកស្រី Mao បានបន្ថែមថាយើងផ្តល់ដំបូន្មានម្តងទៀត ដល់ភាគីហ្វីលីពីនថា ជម្រើសត្រឹមត្រូវតែមួយគត់ សម្រាប់ការពារសន្តិសុខរបស់ខ្លួន នោះគឺប្រកាន់ខ្ជាប់ស្វ័យភាពជាយុទ្ធសាស្រ្ត ភាពជាអ្នកជិតខាងល្អ និងការអភិវឌ្ឍ ដោយសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version