Update៖ ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរនៅកូរ៉េខាងត្បូង ចំនួនអ្នកស្លាប់បានកើនដល់៤៧នាក់!

មនុស្ស៤៧ នាក់បានស្លាប់ ក្នុងហេតុការណ៍ ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Muan របស់ប្រទេសកូរ៉េខាងត្បូងនាព្រឹកទី២៩.១២.២០២៤។

យន្តហោះ Jeju Air ជើងហោះហើរលេខ 7C2216 ដឹកអ្នកដំណើរ 175 នាក់ និងនាវិក 6 នាក់មកពីទីក្រុងបាងកក ប្រទេសថៃ កំពុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan ភាគខាងត្បូងនៃប្រទេស។

ប្រភពពីអាជ្ញាធរពន្លត់អគ្គិភ័យទីភ្នាក់ងារព័ត៌មាន Yonhapបាននិយាយថាមនុស្ស ចំនួន៤៧នាក់បានស្លាប់ក្នុងការធ្លាក់យន្តហោះនេះ។ទីភ្នាក់ងារព័ត៌មានក៏បាន រាយការណ៍ដែរថាមនុស្សពីរនាក់ត្រូវបានរក ឃើញនៅរស់។

ទន្ទឹមនឹងនេះ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានបញ្ជាឱ្យ “កិច្ចខិតខំប្រឹងប្រែងទាំងអស់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ” នៅអាកាសយានដ្ឋាន Muan ផងដែរ។

ទោះជាយ៉ាងណា ភ្នាក់ងារយ៉ុនហាប់ បានរាយការណ៍ថា ការធ្លាក់យន្តហោះនេះ ត្រូវបានគេជឿថា បណ្តាលមកពី “ទំនាក់ទំនងជាមួយសត្វស្លាប បណ្តាលឱ្យឧបករណ៍ចុះចតមិនប្រក្រតី” នៅពេលដែលយន្តហោះព្យាយាមចុះចតនៅអាកាសយានដ្ឋាន ភាគនិរតីរបស់ប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version