នៅថ្ងៃចន្ទ (ទី៣០ ខែធ្នូ ឆ្នាំ ២០២ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយកាណ៍ឲ្យដឹងថា ក្នុងឱកាសសម្ពោធកសិដ្ឋានចិញ្ចិមត្រីថ្មីមួយ នៅឯឆ្នេរសមុទ្រភាគខាងកើតប្រទេស មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការអភិវឌ្ឍតំបន់ជនបទ ចំពេលមានក្តីបារម្ភអំពីបញ្ហាប្រឈមសេដ្ឋកិច្ចដ៏រ៉ាំរ៉ៃ។
ប្រភពពីសារព័ត៌មាន Reuters។
លោក គីម ចាត់ទុកកសិដ្ឋាននេះថាជា គំនិតបង្កើតថ្មីដ៏ពិសេសមួយសម្រាប់តំបន់ ដែលពីមុនគ្រាន់តែជាឆ្នេរខ្សាច់ស មានតែដើមស្រល់។ លោក គីម បានប្រាប់ពិធីសម្ពោធនោះថា «នេះគឺជាការចាប់ផ្តើមកិច្ចការសំខាន់ ដែលធានាបាននូវវឌ្ឍនភាពប្រកបដោយស្ថិរភាព ក្នុងការកសាងសង្គមនិយម និងការអភិវឌ្ឍក្នុងពេលដំណាលគ្នា នៅទូទាំងប្រទេស»។
កសិដ្ឋាន Sinpho City Offshore ស្ថិតនៅក្នុងទីក្រុងឆ្នេរសមុទ្រ ដែលជាកន្លែងប្រតិបត្តិការមូលដ្ឋាននៃនាវាមុជទឹក និងធ្វើតេស្តមីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក។ កសិដ្ឋាននេះបង្កើតឡើងដើម្បីដាំ និងកែច្នៃ ខ្យង ស្ពៃក្តោប ត្រសក់សមុទ្រ អណ្តើកសមុទ្រក្នុងចំណោមសត្វដទៃទៀត ហើយជាចំណុចសំខាន់នៃគោលនយោបាយអភិវឌ្ឍតំបន់ ២០ × ១០ របស់លោក គីម ក្នុងគោលបំណងសាងសង់រោងចក្រទំនើបៗ នៅតំបន់ដាច់ស្រយាល ឱ្យបានយ៉ាងហោចណាស់ ២០ ជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល ១០ឆ្នាំទៅមុខទៀត៕